ជឿថាអ្នកទាំងអស់គ្នាប្រាកដជាធ្លាប់ជួបមកហើយ ជាពិសេសអ្នកប្រើប្រាស់ iPhone តែម្តង ពោលគឺ រាល់ពេលដែលអ្នកថតរូបនៅកន្លែងណាមួយនោះទូរស័ព្ទរបស់អ្នកនឹងដឹងពីទីតាំងនោះដែលអ្នកទៅលេងដោយស្វ័យប្រវត្តិ។
ថ្ងៃនេះ Technology Cambodia នឹងនាំអ្នកទាំងអស់គ្នាទៅដឹងរបៀបនៅក្នុងការចូលទៅបិទមុខងារមួយហៅថា Significant Location ដែលវាអាចចាប់រាល់ទីតាំងទាំងអស់ដែលយើងធ្លាប់បានទៅ។
- អូសទៅក្រោមទៀតអ្នកនឹងឃើញពាក្យថា Significant Location
- ចុចចូលលើពាក្យនោះ អ្នកអាចបិទឬលុប History ចោលប្រសិនបើចង់សម្អាតទិន្ន័យចាស់ៗ តែបើទុកក៏គ្មានបញ្ហាដែរ។
យ៉ាងណាមិញ បើតាមការបញ្ជាក់របស់ Apple មុខងារ Significant Location នេះគឺវាអាចតាមដានរាល់ទីតាំងដែលយើងបានទៅដល់ មួយវិញទៀតមុខងារនេះអាចប្រើប្រាស់សម្រាប់ការងារផ្ទាល់ខ្លួនណាមួយ អាចមើលពីចរាចរណ៍ ហើយអ្វីដែលកាន់តែពិសេសនោះគឺអាចកត់ទុករាល់កាចងចាំផ្សេងៗដូចជារូបថតរបស់យើងជាដើម។
អត្ថបទដោយ៖ រិន មករា