ផ្លូវការហើយ Apple ចេញ iPhone SE ថ្មីយករាង iPhone 6 ញាត់ម៉ាស៊ីន iPhone 13 ចូល
Makara Rin
MARCH 9 2022
អេឡិចត្រូនិក
3.7 K views
1 min read

នៅក្នុងព្រឹត្តិការណ៍នៃការដាក់បង្ហាញផលិតផលរបស់ Apple កាលពីយប់មិញនេះឃើញថាមានផលិតផលជាច្រើនប្រភេទមានទាំងទូរស័ព្ទនិងកុំព្យូទ័រជាដើម ដោយឡែកថ្ងៃនេះ Technology Cambodia នឹងនាំអ្នកទាំងអស់គ្នាទៅមើលពីរូបរាងក៏ដូចជាសមត្ថភាពរបស់ iPhone SE

ក្រៅពី iPad Air, Mac Studio, iPhone 13  Green, ដែល Apple បញ្ចេញក្នុងព្រឹត្តិការណ៍នេះឃើញថា​ iPhone SE បានលេចមុខមកម្តងទៀតគិតចាប់តាំងពីឆ្នាំ2020មក ដោយមកម្តងនេះ iPhone SE បានបំពាក់មកជាមួយនឹងប្រព័ន្ធប្រត្តិបត្តិការ A15 និងសមត្ថភាពកាមេរ៉ាប្រសើជាងមុន។

២

១

បើទោះបីជារូបរាងនៅរក្សាភាពដើមក៏ដោយប៉ុន្តែឈីប A15 របស់ iPhone SE នេះដូចគ្នាទៅនឹង iPhone 13 ដែរ។ ម្យ៉ាងទៀតសម្រាប់ថ្មក៏ប្រសើជាងមុននិងប្រើប្រាស់ប្រព័ន្ធ 5G បានទៀត។

ទោះបីជាយ៉ាងណាក៏ដោយ Apple ក៏មិនបានលុបចោលប៊ូតុងចុច (Touch ID) ​មួយនេះចោលដែរ ពោលគឺរក្សាទម្រង់ចាស់ដដែល ដោយវាមានតម្លៃមធ្យមត្រឹមតែ $429 ប៉ុណ្ណោះ។ ប៉ុន្តែទូរស័ព្ទមួយនេះនឹងចេញលក់ជាផ្លូវការនៅថ្ងៃទី18ខែមីនាខាងមុខនេះហើយ។

ហើយនេះគឺជាវីដេអូទាំងស្រុងនៃ Apple Event 

អត្ថបទដោយ៖ រិន មករា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia