មិនបាច់កាន់សោតាមខ្លួនទៀតទេ! អ្នកមាន Tesla អាចប្រើ iPhone 15 Pro ធ្វើសោរបាន
Makara Rin
•
OCTOBER 17 2023
•
អេឡិចត្រូនិក
•
181 views
•
1 min read
•

ឡូយហើយ អ្នកមាន Tesla ហើយមាន iPhone 15 Pro ទៀត អាចប្រើ Action Button ថ្មីដែល Apple ជំនួសឱ្យចង្កឹះកាច់ Silent ចាស់នោះ ទៅជាសោរសម្រាប់ប្រើជាមួយនឹងឡាន Tesla បានងាយស្រួល។

Apple អនុញ្ញាតឱ្យអ្នកប្រើ iPhone 15 Pro ធ្វើការកែកុនប៊ូតុង Action នោះដោយប្រើប្រាស់ទៅច្រើនមុខងារបាន ហើយអ្នកប្រើប្រាស់ Tesla នៅអាមេរិកមួយចំនួនចាប់ផ្ដើមច្នៃប្រើ ទៅជាសោរឡានតែម្ដង។

តាមការបង្ហាញពីអ្នកនិយមលេង YouTube បានឱ្យឃើញថា Action Button នោះគេអាចប្រើប្រាស់សម្រាប់បើក Trunk ខាងមុខក៏បាន បើកទ្វាក៏បាន បើកម៉ាស៊ីនត្រជាក់ ឬក៏បញ្ឆេះឡានតែម្ដង។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia