បែកធ្លាយរូបរាងថ្មី iPhone 15 Pro លែងបែងចែកប៊ូតុងបិទបើកសំឡេងដូចមុនទៀតហើយ
Makara Rin
MARCH 22 2023
អេឡិចត្រូនិក
191 views
1 min read

ថ្មីៗនេះមានការបែកធ្លាយរូបរាងរបស់ iPhone 15 Pro តាមរយៈការចែករំលែករប់សអ្នកលេងបណ្តាញសង្គម Twitter មួយឈ្មោះថា ShrimApplePro ដោយក្នុងនោះគេបានបង្ហាញពីរូងរាង ជាពិសេសការរចនាបែបថ្មីទៅលើប៊ូតុងបិទបើកសំឡេង ប៊ូតបិទសំឡេងឲ្យស្ងាត់ជាដើម។

ក្នុងនោះផងដែរគេរំពឹងថា ប៊ូតុងបន្ថយនិងដំឡើងសំឡេងគឺលែងផ្តាច់ចេញពីគ្នាដូចមុនទៀតហើយពោលគឺមានតែមួយប៉ុណ្ណោះ ខណៈប៊ូតុង Mute ដែលជាប្រភេទប៊ូតុងរុញឡើងចុះដើម្បីឲ្យស្ងាត់និងធ្វើឲ្យឮសំឡេងគឺអាចនឹងប្តូរទៅជាប្រភេទប៊ូតុងចុចវិញបិទបើកវិញ។

លើសពីនេះទៅទៀតប៊ូតុងទាំង២នេះគឺអាចនឹងលែងជាប៊ូតុងលៀនមកក្រៅដូចមុនទៀតហើយ វាជាប្រភេទ Solid Button មានន័យថា នៅរាបស្មើជាមួយនឹងវណ្ឌជុំវិញរបស់ iPhone តែម្តង មិនតែប៉ុណ្ណោះប្រភេទប៊ូតុងនេះនឹងប្រើជាមួយនឹងប្រព័ន្ធ​​ Haptic ដែលជាប្រព័ន្ធបញ្ជាមួយងាយស្រួលក្នុងការចុចពោលគឺហាក់បីដូចជាយើងប៉ះជាមួយនឹងប៊ូតុងលៀនចេញមកក្រៅដែរ ដែលវាស្រដៀងគ្នាជាមួយនឹងប៊ូតុង Home របស់ iPhone SE ជំនាន់ចុងក្រោយ ក៏ដូចជា​ Trackpad នៅលើ MacBook ផងដែរ។

ប៉ុន្តែទោះបីជាយ៉ាងក៏ដោយ នេះគ្រាន់តែជាការបែកធ្លាយរូបភាពប៉ុណ្ណោះ ចំពោះរូបរាងពិតជាក់ស្តែងយើងមិនប្រាកដថា Apple អាចនឹងរចនា​បែបនេះបានឬយ៉ាងណានោះទេ។ ចំពោះអ្នកទាំងអស់គ្នាវិញគិតយ៉ាងណាដែរប្រសិន Apple រចនារូបរាង iPhone បែបនេះមែន?

អត្ថបទដោយ៖ រិន មករា

Technology Cambodia
ដើម្បីកម្ពុជាកាន់តែទំនើបជាងមុន
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: [email protected]
  • +855 (0) 69 720 727 | +855 (0) 89 525 180
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth