iPhone 14 Pro Max ដកក្បាលឆកចេញដាក់ Dynamic Island មានអ្វីពិសេសខ្លះ? | Full Review
Makara Rin
SEPTEMBER 29 2022
អេឡិចត្រូនិក
822 views
5 mins read

ខ្ញុំជឿថា អ្នកប្រើប្រាស់មួយចំនួនដែលចាប់អារម្មណ៍ជាមួយ iPhone 14 Pro និង 14 Pro Max គឺប្រាកដជាទៅលើ Dynamic Island ហ្នឹងតែម្តង ហើយអ្នកខ្លះថា​ Apple ដាក់ Dynamic Island ហ្នឹងមក គ្រាន់តែដើម្បីល្អមើល អត់សូវមានប្រយោជន៍អីទេ ប៉ុន្តែសម្រាប់ម៉ូឌែល 14 Pro និង 14​ Pro Max មានកាមេរ៉ា 48MP និងមុខងារពិសេសៗច្រើនទៀតដែលធ្វើឱ្យអ្នកទាំងអស់គ្នាពេញចិត្តស្តូកតែម្តង។​

ដំបូងខ្ញុំសូមនិយាយទៅលើ Dynamic Island មុខគេ ព្រោះថា Apple មិនដែលធ្វើវាទេ​ ហើយចេញមកម្តងនេះធ្វើឱ្យគេលាន់មាត់គ្រប់គ្នាថា​ឡូយ។ វាមានមុខងារច្រើនដែលធ្វើការជាមួយនឹង Dynamic Island ដូចជា Face ID, Voice Record, Silent Ring, Charging, Connect Air​Pods ជាដើម។​ ហើយ Animation របស់វា Cool មែនទែន ព្រោះថា Notification នៃមុខងារផ្សេងៗដែលភ្ជាប់ជាមួយនឹង Dynamic Island គឺមូលគ្នាទៅនៅលើទាំងអស់ លែងរាយប៉ាយដូចមុនទៀតហើយ។

iPhone 14 Pro, vi spieghiamo come funziona la Dynamic Island | Wired Italia

សម្រាប់ការបង្ហាញរបស់ Dynamic Island គឺបែងចែកជាបីប្រភេទ មួយ ជាប្រភេទត្រង់រាងវែងចេញក្រៅរាងប៉ុនកាមេរ៉ា​និងសេនស័រ ទីពីរ យើងអាចពង្រីកវាចេញក្រៅឱ្យធំបន្តិច​ដើម្បីងាយស្រួលមើល​លម្អិតបន្ថែមលើ Notification ទីបី​ រូបរាងវាដូចទីមួយដែរប៉ុន្តែគេកាត់វាជាពីរ ហើយអាមួយខាងស្តាំហ្នឹងគឺ មូលតូចប៉ុនកាមេរ៉ា។ និយាយទៅអាទីបីហ្នឹងគឺវាចេញនៅពេលដែលមានកម្មវិធីឬមុខងារពីរជាន់គ្នា ចឹងគេផ្តាច់វាជាពីរដើម្បីងាយស្រួលមើល។

មួយទៀត Dynamic Island នេះ ប្រសិនបើអ្នកដែលចូលចិត្តដាក់ Wallpaper រាងខ្មៅប្រហែលរាងខកចិត្តបន្តិចព្រោះមើលអត់សូវឃើញ​ទេ ប៉ុន្តែបើដាក់ Wallpaper រាងភ្លឺៗគឺស្អាតមែនទែន។ ហើយប្រសិនបើយើងកំពុងតែមើលវីដេអូឬលេងហ្គេមដែលដាក់ទូរស័ព្ទផ្តេកវិញ អ៊ីចឹងរាល់ពេលដែល Notification លោតមកគឺលែងចេញពីលើទៀតហើយ គឺចេញពីតំបន់ Dynamic Island ហ្នឹងតែម្តង។

ហើយបើតាមការប្រើប្រាស់ របស់ខ្ញុំកន្លងមក Dynamic Island គឺអត់មានអីលើសហ្នឹងទេ និយាយរួមទៅសខ្ញុំគិតថា Apple ធ្វើចឹងគឺគ្រាន់តែចង់ផ្តាច់ពីក្បាលឆក​ ហើយច្នៃវាឱ្យឡូយដោយប្រមូល Notification ទាំងអស់​ដាក់វាជា Animation​ ហើយបញ្ចូលទៅក្នុង Dynamic Island ទាំងអស់។ ប៉ុន្តែឥឡូវហ្នឹង មុខងារពិសេសដែលមានតែនៅលើ​ iPhone 14 Pro និង​ 14 Pro Max ក៏មាននៅលើ Android ដែរ ។

ចំណុចពិសេសមួយទៀតរបស់ iPhone 14 Pro Max គឺវាភ្លឺជាងមុន ព្រោះថាវាអាចជះពន្លឺចេញមកក្រៅបានខ្ពស់បំផុតរហូតដល់2000nits បើធៀបជាមួយ iPhone 13​ Pro Max  ជំនាន់មុនតែ 1200nits ទេ ចឹងបើទោះបីជាយើងមើលវានៅកន្លែងដែលមានពន្លឺជះចូលខ្លាំង​ គឺវាបញ្ចេញពន្លឺអស់មិនធ្វើឱ្យអេក្រង់ងងិតពិបាកមើលពេកទេ។

The iPhone 14 Pro is a smartphone that you need to use less (and that's a

ចំពោះមុខងារ Always on Display វិញ Apple បានសម្រេចចិត្តដាក់វានៅលើ iPhone 14 Pro និង 14 Pro Max ហើយបន្ទាប់ពីហ្វេនបានរង់ចាំចង់ស្ងួតជើងធ្មេញ​​ ហើយវាឡូយមែនទែនបើទោះបីជា ទើបក្រោយគេក៏ដោយ​។ ប៉ុន្តែសម្រាប់អារម្មណ៍ខ្ញុំផ្ទាល់ ខ្ញុំមិនទាន់ពេញចិត្តមុខងារនេះ100%ត្រង់ថា​ វាអត់អាចធ្វើការ Customize លើ Always on display នឹងបានទេ និយាយរួមទៅ Apple ដាក់តែប៊ូតុងបិទហើយនឹងបើកមួយទេ វាខុសទូរស័ព្ទ Android មួយចំនួនដែលមានមុខងារ​ Always on display ហើយអាចធ្វើការ Customize រូបផ្សេងៗក្នុងហ្នឹងបន្ថែមតាមចិត្តទៀត។

អ៊ីចឹងមខុងារ Always on display នៅលើ iPhone នេះគឺវាដំណើរការទៅតាម Lock Screen របស់យើង មានន័យថា បើ Lock Screen យើងដាក់យ៉ាងម៉េចគឺវាចេញបែបហ្នឹងតែម្តង​ ចឹងហើយមិនបាច់ខកចិត្តពេកទេ បើទោះបីជាយើងមិនអាចកែរវានៅលើមុខងារ​ Always on display ផ្ទាល់ តែយើងអាចកែរនៅក្នុង Lock Screen បាន​។

ហើយសម្រាប់ iOS 16 យើងអាច Customize Lock Screen បានច្រើនមែនទែន យើងអាចដូរពណ៌ ដូរ Fonts រើស Widgets ផ្សេងៗមកដាក់លើហ្នឹង​  ហើយបើដាក់រូបភាពវិញវាកាត់ Background ឱ្យ Automatic មើលមកផុសស្អាតតែម្តង។

iPhone 14 Pro: the Always-On Display will not be "Always-On" - Crast.net

ទៅលើកាមេរ៉ាវិញ Apple ក៏បានធីប iPhone 14 និង​ 14 Plus ចោលដែរ ដោយបំពាក់កាមេរ៉ាទំហំ 48MP នៅលើអា2សេរីចុងក្រោយហ្នឹងម៉ង ប៉ុន្តែខ្ញុំគិតថាសម្រាប់អ្នកប្រើ Android ដូចជា Samsung អីវិញប្រហែលជាអត់សូវរំភើបទេព្រោះថា​ S22 Ultra អីគេលោត108MP បាត់ហើយ តែហ្វេន iPhone កុំទាន់អន់ចិត្តចាំមើលគុណភាពសិន។

អ៊ីចឹងចំពោះការថតរូបទូទៅវិញគឺវាដំណើរនៅលើកាមេរ៉ា12MP ដដែល​ ហើយបើចង់ថតចេញពីកាមេរ៉ា 48MP គឺទាល់តែយើចូលទៅបើកមុខងារ ProRaw ទើអាចតបាន ហើយសម្រាប់គុណភាពនៃរូបភាព​ដែលចេញមកគឺមិនសូវខុសគ្នាជាមួយនឹង iPhone 13 ជំនាន់មុនប៉ុន្មានទេ​ គ្រាន់តែម្តងនេះវាអាចផ្តិតរូបភាពចេញមករាងភ្លឺជាងមុន។

តែចំពោះគុណភាពកាមេរ៉ា 48MP វិញគឺមានការបង្ហាញ Detail ច្បាស់ល្អ ប៉ុន្តែពេលថតវាត្រូវការពេល2-3វិនាទីទើបអាចផលិតរូបភាពបាន​។

Apple Event 2022: iPhone 14 Pro cameras mark new era for iPhone photography  | Digital Camera World

ហើយសម្រាប់គុណភាពវីដេអូវិញវាអាចថតបានរហូតដល់ 4K 60fps ប៉ុន្តែបើថតបែប​ Cinematic វិញវាអាចថតបានត្រឹមតែ 4K 30fps តែប៉ុណ្ណោះ ប៉ុន្តែបើនិយាយពីមុខងាររក្សាលំនឹង​ Stabilization វិញ iPhone 14 Pro Max នេះធ្វើបានល្អមែនទែនទោះបីជាកាន់រត់ថត​ក៏មិនសូវឃើញញ័រដែរ។

ហើយចំណុចពិសេសមួយដែលអ្នកចង់ដឹងនោះគឺទៅលើថ្ម​ ហើយ iPhone 14 Pro Max នេះមានទំំហំ 4323mAh សម្រាប់ការប្រើប្រាស់ជាក់ស្តែង ខ្ញុំអាចប្រើបានមួយថ្ងៃពេញហើយនៅសល់ប្រហែល30%ទៀត ខ្ញុំលេងហ្គេមផង មើលបណ្តាញសង្គមផ្សេងៗផងប៉ុន្តែខ្ញុំនៅតែមានអារម្មណ៍ថា​វារាងស៊ីថ្មដែរចំពោះការប្រើប្រាស់ iOS 16 នេះ ហើយបើយើងបើកមុខងារ​ Always on display បន្ថែមគឺអាចនឹងស៊ីជាងនេះទៀត។

ដូច្នេះប្រសិនបើអ្នកទាំងអស់គ្នាចង់ចាប់អារម្មណ៍ចង់ទិញ iPhone 14 Series និង iPhone  មូ៉ឌែលផ្សេងទៀត អ្នកទាំងអស់គ្នាអាចរកទិញបាននៅហាងហាង JET Black Store 

អត្ថបទដោយ៖ រិន មករា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia