ដល់កហើយមុខងារ Crash Detection ក្នុង iPhone 14 គ្រាន់តែគេជិះរទេះភ្លើងហោះក៏តេហៅ 911 ដែរ
Makara Rin
OCTOBER 10 2022
អេឡិចត្រូនិក
810 views
2 mins read

ដូចដែលអ្នកបានដឹងហើយថា​មុខងារថ្មី Crash Detection ដែលមាននៅលើ iPhone 14 Series គឺវាមានសមត្ថភាពក្នុងការ ពិនិត្យដឹងថាអ្នកប្រើប្រាស់កំពុងតែជួបគ្រោះចរាចរណ៍ឬជួបបញ្ហាណាមួយ ហើយមុខងារនេះនឹងធ្វើការតេចេញកាន់ភ្នាក់ងារសង្រ្គោះបន្ទាន់ 911 ដើម្បីប្រាប់ពីស្ថានការណ៍ដែលអ្នកប្រើប្រាស់កំពុងជួបប្រទះ។

ហើយថ្មីៗនេះ បើយោងទៅតាមការចុះផ្សាយរបស់ TheVerge បានឱ្យដឹងថា មុខងារ Crash Detections មួយនេះបានធ្វើការតេហៅទៅកាន់ 911 ខណៈពេលដែលម្ចាស់របស់កំពុងតែជិះរទេះភ្លើងហោះ( Rollercoaster) នៅសួនកំសាន្តមួយកន្លែង។

ចំពោះមុខងារថ្មីដែលបានបំពាក់នៅ iPhone 14 series នេះគឺ​ប្រើប្រាស់ទៅដោយសេនស័រ​ gyroscopic រួមជាមួយនឹងការធ្វើតេស្តជាក់ស្តែង។​ លើសពីនេះទៅទៀតនៅពេលដែលសេនស័រមួយនេះចាប់បានថា អ្នកកំពុងតែជួបគ្រោះថា​ នោះវានឹងធ្វើការហៅទៅកាន់ 911 ដោយស្វ័យប្រវត្តិ ហើយវាទុកពេលឱ្យ20វិនាទី ប្រសិនបើអ្នកមិនចុចបិទ នោះវានឹងភ្ជាប់ទំនាក់ទំនងទៅកាន់ភ្នាក់ងារ។ ដូច្នេះពេលដែលភ្ជាប់ទំនា​ក់ទំនងបាន វានឹងបញ្ចេញសាជាសំឡេងដើម្បីប្រាប់ទៅកាន់ភ្នាក់ងារពីស្ថានភាពក៏ដូចជាទីតាំងរបស់អ្នកជាដើម។

Apple Crash Detection Feature: How to set up 'Crash Detection' feature on  your iPhone or Apple Watch - The Economic Times

យ៉ាងណាមិញ ក្នុងករណីនេះវិញម្ចាស់ iPhone 14 បានធ្វើការជិះរទេះភ្លើងហោះ នៅឧទ្យានកំសាន្តមួយ ហើយមុខងារ Crash Detection ក៏បានធ្វើចាប់សញ្ញាសម្គាល់ដឹងថាមានគ្រោះថ្នាក់កើតឡើងក៏បានធ្វើការទាក់ទងទៅកាន់ 911 ភ្លាម ប៉ុន្តែមានតែសំឡេង ស្រែកហ៊ោ ស្រែកយំ​រួមជានឹងសំឡេងរទេះភ្លើងហោះតែប៉ុណ្ណោះ។

គូសបញ្ជាក់ងផងដែរ​ ចំពោះបញ្ហានេះមិនមែនទើបតែកើតឡើងម្តងនេះទេពោលគឺ មាន6ករណីទៅហើយដោយសារការជិះរទេះភ្លើងហោះនេះ ។

អត្ថបទដោយ៖ រិន មករា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia