iShowSpeed, ឈ្មោះពេញ Darren Watkins Jr., ជាអ្នកធ្វើវីដេអូ និងបង្ហាញតាមផ្ទាល់ដែលមានភាពល្បីល្បាញ ហើយតែងតែធ្វើវីដេអូផ្លែកៗគ្រប់រសជាតិ iShowSpeed បានឆ្លើយតបទាំងមិនពេញចិត្តទៅនឹងការហាមឃាត់នេះ ដោយសារយូធូបគឺជាវេទិកាចម្បងរបស់គាត់សម្រាប់ការផ្សាយផ្ទាល់។ កាលពីថ្ងៃទី 5 ខែសីហា កន្លងទៅ, Editor របស់ Speed បានចែករំលែករូបថតអេក្រង់នៃផ្ទាំងគ្រប់គ្រងបណ្តាញ YouTube របស់ Speed នៅលើ Twitter ដែលបង្ហាញថា YouTube បានចេញការព្រមានមួយសម្រាប់ការរំលោភលើគោលការណ៍របស់ YouTube។
វីដេអូដែលបានបង្កហេតុគឺជាវីដេអូ Speed លោតឆ្លងកាត់រថយន្តស្ព័រពីរគ្រឿង ម៉ាក Lamborghini។ iShowSpeed បានទិញរថយន្ត Lamborghini Huracan នៅថ្ងៃទី 30 ខែមីនា ឆ្នាំ 2024។ រថយន្តនេះត្រូវបានលេងស្កុតបន្ថែម ដែលមានរូប Idol របស់គាត់ គឺ Cristiano Ronaldo និងបង្អួតពណ៌នៃក្រុមជម្រើសជាតិព័រទុយហ្គាល់។ តម្លៃដើមនៃ Lamborghini Huracan ចាប់ពីប្រហែល $200,000 ឡើងទៅ ប៉ុន្តែការតុបតែងនេះ អាចនឹងបន្ថែមតម្លៃលើសពីនេះ។
ការតុបតែងនេះបង្ហាញពីការស្រឡាញ់ដ៏ខ្លាំងរបស់ iShowSpeed ចំពោះ Ronaldo យ៉ាងពិសេស។ Video លោតនេះក៏មាន McLaren 720S មួយទៀត ដែលបានបើកយ៉ាងលឿនឆ្ពោះទៅរកគាត់ក្នុងអំឡុងពេល Live។ ទោះបីនេះមិនមែនជាលើកដំបូងដែលគាត់សម្តែងការលេងបែបនេះក៏ដោយ, YouTube បានលុបការផ្សាយផ្ទាល់នេះចេញពីផ្លេតហ្វមរបស់ខ្លួន និងបានហាមឃាត់គាត់រយៈពេលពីរសប្តាហ៍, យោងតាមគណនីអ្នកគាំទ្រលើ Twitter។
Speed ធ្លាប់ជួបប្រទះការហាមឃាត់ពីមុនមកដែរ, រួមទាំងពី PlayStation កាលពីដើមឆ្នាំនេះ និងការហាមឃាត់រយៈពេលពីរឆ្នាំពី Twitch។ ជាការឆ្លើយតបទៅនឹងការហាមឃាត់នេះ, Speed បានបង្ហោះវីដេអូដើម្បីឆ្លើយតបទៅកាន់អ្នកតាមដានរបស់គាត់, ហើយបាននិយាយថា "សួស្តីមិត្តអ្នកតាមដានទាំងអស់គ្នា បើអ្នកកំពុងមើលវីដេអូនេះឥឡូវនេះ ខ្ញុំត្រូវបានហាមឃាត់ពីយូធូបលើឆានែលធំរបស់ខ្ញុំ។ ខ្ញុំមិនអាចផ្សាយផ្ទាល់ឬធ្វើអ្វីបានទេ។ ខ្ញុំគ្រាន់តែចង់ឱ្យអ្នកទាំងអស់គ្នាដឹងប៉ុណ្ណោះ។ ខ្ញុំស្រឡាញ់អ្នកទាំងអស់គ្នា។"Speed បានតវ៉ាប្រឆាំងនឹងការហាមឃាត់នេះ ប៉ុន្តែមិនទាន់មានព័ត៌មានថ្មីនោះទេ។ កាលពីឆ្នាំមុន, Twitch បានដកការហាមឃាត់ជាអចិន្ត្រៃយ៍របស់ Speed ដែលនាំឱ្យអ្នកគាំទ្រមួយចំនួនទាយថា អាចមានការវិលត្រឡប់ទៅកាន់ផ្លេតហ្វមនោះវិញ។
នៅឆ្នាំ 2022, iShowSpeed បានក្លាយជា Streamer ដែលមានអ្នកមើលច្រើនជាងគេនៅលើយូធូប ហើយបន្តកើនឡើងភាពល្បីល្បាញ។ ឥឡូវនេះគាត់ផ្តោតលើការផ្សាយផ្ទាល់ពីជីវិតពិត (IRL) ដោយបង្ហាញពីការធ្វើដំណើរនិងផ្សងព្រេងរបស់គាត់។ Speed មានគម្រោងទស្សនាអាស៊ីអាគ្នេយ៍និងមជ្ឈិមបូព៌ានៅប៉ុន្មានខែខាងមុខ។ ប្រសិនបើការហាមឃាត់ YouTube របស់គាត់ត្រូវបានដកចេញ អ្នកគាំទ្រអាចរំពឹងថានឹងមានខ្លឹមសារបន្ថែមពីអ្នកផ្សាយផ្ទាល់វ័យ 19 ឆ្នាំរូបនេះ។