ចង់រកវេបសាយ AI ទុកប្រើ!​​ ចាំបាច់វែងឆ្ងាយបាយសម្លអី​ កន្លែងមួយនេះគឺជាឃ្លាំង AI​ Tools មានរាប់ពាន់
Makara Rin
MAY 20 2024
គន្លឹះល្អៗ
1.3 K views
1 min read

និយាយទៅដល់រឿង AI បច្ចុប្បន្ននេះ​គឺមានការរីចម្រើនខ្លាំង ដោយក្រុមហ៊ុនធំៗនៅលើពិភពលោកកំពុងតែអភិវឌ្ឍន៍​ឲ្យបច្ចេកវិទ្យាកាន់តែមានសមត្ថភាពខ្លាំងទៅៗ​ ខណៈយើងជាអ្នកប្រើប្រាស់វិញក៏ត្រូវការបច្ចេកវិទ្យាមួយនេះដើម្បីមកជួយការងារប្រចាំថ្ងៃផងដែរ​​ ដោយក្នុងនោះគឺមានវេបសាយ AI ដែលមានប្រយោជន៍ជាច្រើនដែលយើងអាចចូលទៅប្រើបាន។

ដោយឡែក​ ប្រសិនបើយើងធ្វើការស្វែងវេបសាយ AI ដែលមានប្រយោជន៍ទាំងនោះម្តងមួយៗគឺប្រាកដជាចំណាយពេលយូរខ្លាំង ដូច្នេះថ្ងៃនេះ ចាបខៀវ នឹងមកប្រាប់អ្នកទាំងអស់គ្នាពីកន្លែងមួយដែលយើងអាចចូលទៅប្រើប្រាស់ AI Tools រាប់ពាន់ប្រភេទផ្សេងៗគ្នាដោយមិនអស់លុយថែមទៀតផង។

របៀបប្រើ

  • ចូលទៅកាន់វេបសាយមួយឈ្មោះថា Hugging Face
  • បន្ទាប់ពីចូលទៅកាន់វេបសាយនោះរួចហើយ យើងអាចចុចលើពាក្យថា​ Spaces

1

  • ដូច្នេះវានឹងបង្ហាញ AI Tools ជាច្រើនដើម្បីឲ្យយើងជ្រើសរើសដូចជា៖ ការបង្កើតរូបភាព, បង្កើតវីដេអូ,​ ប្តូរមុខ និង Tools ជាច្រើនទៀត​
  • ដើម្បីប្រើបានគ្រាន់តែចុចលើ Tools ណាមួយរួចធ្វើតាមការណែនាំដែលគេបានបង្ហាញជាការស្រេច
  • លើសពីនេះទៅទៀតអ្នកទាំងអស់គ្នាក៏អាចស្វែងរក Tools ផ្សេងទៀតដោយខ្លួនឯងក៏បានដែរ​នៅលើកន្លែង Search
  • ដូច្នេះអ្ន​កទាំងអស់គ្នាអាចប្រើប្រាស់ AI Tools ផ្សេងៗនៅក្នុងវេបសាយមួយនេះបាន

2

អត្ថបទដោយ៖ រិន មករា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia