មិនបាច់ហត់ចុចទទួលទូរស័ព្ទទេ ក្នុង iPhone មានមុខងារមួយជួយទទួលទូរស័ព្ទឱ្យដោយស្វ័យប្រវត្តិ
Makara Rin
JUNE 28 2022
គន្លឹះល្អៗ
473 views
1 min read

នៅលើ iPhone បច្ចុប្បន្ននេះមានមុខងារពិសេសៗច្រើនណាស់ដើម្បីជួយសម្រួលដល់អ្នកប្រើប្រាស់ជាក់ស្តែងក្នុងកំណែទម្រង់អាប់ឌែតថ្មី iOS 16 នេះតែម្តង ដោយក្នុងនោះយើងឃើញថាមានមុខងារមួយដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចបញ្ជា iPhone ឱ្យជួយទទួលទូរស័ព្ទជំនួសពេលគេតេមកក៏បានដែរ។

ដូច្នេះថ្ងៃនេះ Technology Cambodia នឹងនាំអ្នកទាំងអស់គ្នាទៅដឹងពីវិធីងាយៗក្នុងការចូលទៅបើកមុខងារ Auto-Answer Calls នៅក្នុង iPhone ដើម្បីឱ្យវាដំណើរការទទួលទូរស័ព្ទដោយស្វ័យប្រវត្តិទៅតាមនាទីដែលយើងកំណត់ពេលដែលគេតេមក។

របៀបចូលទៅបើក

ដំណាក់កាលទី1

  • ចូលទៅកាន់ Setting>Accessibility
  • បន្ទាប់មកចូលទៅកាន់ពាក្យថា Touch

3

ដំណាក់កាលទី2

  • អូសចុះក្រោមបន្តិចចុចលើពាក្យ Call Audio Routing
  • ចុចលើពាក្យថា Auto-Answer Calls ហើយចុចបើកលើមុខងារនោះ
  • ដូច្នេះវានឹងបង្ហាញពេលវេលាដើម្បីឱ្យអ្នកជ្រើសរើសក្នុងការទទួលទូរស័ព្ទ ដោយមានរយៈពេលខ្ពស់បំផុតត្រឹម 60វិនាទី។

4

អត្ថបទដោយ៖​ រិន មករា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia