អ្នកដែលធ្វើការជាមួយនឹងកុំព្យូទ័រច្រើន ប្រសិនបើមិនចេះប្រើ Shortcuts ឬអក្សរកាត់នៅលើ Keyboard កុំព្យូទ័រទេ គឺអាចនឹងបង្កឲ្យមានភាពយឺតយ៉ាវដល់ដំណើរការងាររបស់យើង ដោយឡែកប្រសិនបើយើងចេះប្រើអក្សរកាត់ច្រើន គឺវាអាចជួយសម្រួលការងាររបស់យើងកាន់តែលឿនជាងមុនផងដែរ។
ខាងក្រោមនេះគឺជា Shortcuts មួយចំនួនដែលអ្នកគួរតែដឹងជាពិសេសម្រាប់អ្នកប្រើកុំព្យូទ័រ Window ដើម្បីយកទៅប្រើប្រាស់ ក៏ដូចជាធ្វើឲ្យការងារកាន់តែលឿនជាងមុន។ ហើយ Shortcuts នេះទាំងនេះគឺបែងចែកចេញជាពី៖
- Ctrl + X : ដើម្បីកាត់អ្វីមួយក្នុងកុំព្យូទ័រយកទៅដាក់នៅកន្លែងផ្សេងទៀត
- Ctrl + C : ដើម្បីចម្លង
- Ctrl + V : គឺសម្រាប់ Paste ដាក់កន្លែងណាមួយ
- Ctrl + Z : ត្រឡប់ក្រោយវិញ
- Ctrl + Y : ត្រឡប់មកមុខវិញ(មានន័យថា ប្រសិនបើយើងច្រឡំ Ctrl+X យើងគ្រាន់ចុច Ctrl+Y មកគឺវាត្រឡប់មកដូចដើមវិញហើយ
- Ctrl + Shift + N : ដើម្បីបង្កើត Folder ថ្មី
- Alt + Tab :សម្រាប់ឆ្លាស់ពីកម្មវិធីមួយទៅកម្មវិធីទៀតបានលឿនៗ ភ្លាមៗ
- Alt + F4 : ដើម្បីបិទកម្មវិធីណាមួយចេញពី Window ដែលកំពុងតែដំណើរការ
- Window + L : ដើម្បីចាក់សោកុំព្យទ័រ
- F2 : ដើម្បីធ្វើការប្តូរឈ្មោះ iTems ឬក៏ Folder ផ្សេងៗបានលឿន
- F3 : ដើម្បីធ្វើការស្វែករកហ្វាល់ផ្សេងៗក្នុង Window
- F5 : សម្រាប់ធ្វើការ Refresh Window
- Alt + F8 : បង្ហាញលេខកូដនៅលើអក្រង់កុំព្យូទ័រពេលដែលយើង Sign-in
- Alt + Enter : បង្ហាញ Properties នៅ iTems ដែលយើងបាន Select
- Ctrl + Shift + Esc : ដើម្បីបើក Taks Manager ដូច្នេះប្រសិនបើកុំព្យូទ័រអ្នកគាំងកម្មវិធីចុចអីមិនចេះគឺអាចប្រើ Shortcuts មួយនេះបាន
- Shift + Delete : លុបអ្វីមួយចេញពីកុំព្យូទ័រដោយមិនបាច់ឲ្យវាចូលក្នុងធុងសម្រាម
សម្រាប់ប្រើប្រាស់នៅលើ Browser ផ្សេងៗ
- Alt + D, Ctrl + L : Select លើលីងនៃ Browser ណាមួយ
- Ctrl + F : បើកមុខងារ Search Box ដើម្បីស្វែងធ្វើការស្វែងរកពាក្យផ្សេងៗនៅលវេបសសាយ
- Ctrl + N : បើក Window ថ្មី
- Ctrl + T : បើក Tab ថ្មីនៅលើ Browser
- Ctrl + W : បិទ Tab ដែលយើងកំពុងប្រើចោល
- Ctrl + Tab : ដើម្បីផ្លាសប្តូរ Tab ដែលយើងកំពុងប្រើប្រាស់ទៅកាន់ Tab ថ្មីមួយទៀត
- Ctrl + 1,2,3 : ដើម្បីធ្វើការផ្លាសប្តូរ Tab ទៅតាមលេខរៀងនីមួយៗ
អត្ថបទដោយ៖ រិន មករា