អ្នកប្រើ Samsung គួរដឹងមុខងារសម្ងាត់នេះ ទោះដាច់អ៊ិនធឺណេត បាត់ដល់កន្លៀតណាក៏រកឃើញដែរ
Makara Rin
FEBRUARY 3 2023
គន្លឹះល្អៗ
912 views
2 mins read

ជឿថាប្រិយមិត្តដែលប្រើស្មាតហ្វូនរបស់ Samsung មួយចំនួនគឺប្រាកដជាបានដឹងរួចមកហើយចំពោះមុខងារមួយនេះ ដោយឡែកសម្រាប់អ្នកដែលពុំទាន់បានដឹង​គឺមុខងារមួយនេះមានឈ្មោះថា SmartThings Find ដែលវាអនុញ្ញាតឱ្យអ្នកទាំងអស់គ្នាធ្វើការស្វែងរកឧបករណ៍ប្រើប្រាស់របស់ Samsung មួយណាដែលបាត់ បើទោះបីជាឧបករណ៍ទាំងនោះមិនបានភ្ជាប់អិនធឺណេតក៏ដោយ។

ហើយមុខងារនេះត្រូវបានក្រុមហ៊ុន Samsung បញ្ចេញវាតាំងពីជំនាន់ Galaxy Note 20 និង Note 20 Ultra មកម្លេះ ដោយមុខងារមួយនេះគឺប្រើប្រាស់ជាមួយនឹងបច្ចេកវិទ្យា Bluetooth LE (Low Energy) និង UWB(Ultra-Wideband) ដែលវាអាចស្វែងរកឧបករណប្រើប្រាស់របស់ Samsung ជាច្រើនដូចជា៖ ស្មាតហ្វូន, Galaxy Earbud, Smartwatches, ឬ Tablets ជាដើម។

ដូច្នេះខាងក្រោមនេះគឺជារបៀបក្នុងការចូលទៅប្រើមុខងារ SmartThings Find ដើម្បីស្វែងរកឧបករណ៍ប្រើប្រាស់របស់អ្នក ជាមួយនឹងដំណាក់កាលខាងក្រោម។

ដំណាក់កាលទី1

  • គ្រប់ឧបករណ៍ប្រើប្រាស់របស់ត្រូវ Sign in ជាមួយនឹង Gmail ដូចគ្នា
  • បន្ទាប់មកចូលទៅគណនីនៅក្នុងទូរស័ព្ទរបស់អ្នកហើយចុចលើពាក្យ Find my mobile ឬពាក្យ SmartTings Find
  • បន្ទាប់មកទៀតបើកមុខងារ Offline finding ដើម្បីឱ្យទូរស័ព្ទឬឧករណ៍ប្រើប្រាស់ផ្សេងទៀតធ្វើការស្វែងរកបានបើទោះបីជាវាមិនមានអិនធឺណេតក៏ដោយ

1

ដំណកាលទី2

  • ចូលទៅកាន់មុខងារ Find my mobile ឬ SmartThings Find ដដែល
  • បន្ទាប់ចុចលើលីងដែលវាដាក់ឱ្យ(samsung.com)
  • រើសម៉ូដែលស្មាតហ្វូនឬឧបករណ៍ប្រើប្រាស់ដែលអ្នកចង់ស្វែងរក
  • បន្ទាប់មកវានឹងបង្ហាញជម្រើសផ្សេងៗដើម្បីឱ្យអ្នកជ្រើសរើ​សដូចជា៖ Ring, Lock, Track location, Erase data, Back up, និងជម្រើសជាច្រើនទៀតរួមជាមួយការបង្កើនប្រសិទ្ធភាពថ្មពីចម្ងាយដើម្បីកុំឱ្យវារលត់ផងដែរ។

2

ដូច្នេះអ្នកទាំងអស់គ្នាអាចសាកប្រើប្រាស់ជាមួយនឹងងារខាងលើបានដើម្បីស្វែងរកឧបករណ៍ប្រើប្រាស់មួយណាដែលអ្នកបានបាត់​ ហើយសូមបញ្ជាក់ផងដែរថា អ្នកទាំងអស់គ្នាក៏គួរតែប្រុងប្រយ័ត្ននិងចេះការពារដោយខ្លួនឯងដើម្បីចៀសវាងមានបញ្ហាដោយប្រការណាមួយ។

អត្ថបទដោយ៖ រិន មករា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia