នៅលើស្មាតហ្វូនបច្ចុប្បន្នមានមុខងារច្រើនដែលអ្នកប្រើប្រាស់មួយចំនួនអាចនឹងមិនធ្លាប់បានប្រើប្រាស់ក្នុងនោះផងដែរសម្រាប់អ្នកដែលចូលចិត្តថតរូបច្រើនតែខ្ចិលយកវាមកកែសាំញ៉ាំច្រើនគឺអាចប្រើប្រាស់នូវមុខងារមួយបានដែលមាននៅលើ iPhone ដោយមុខងារនោះមានឈ្មោះថា Photography style ដែលមានតួនាទីកែរូបភាពយើងដោយស្វ័វប្រវត្តិតែម្តងបន្ទាប់ពីយើងធ្វើការថតហើយ។
សម្រាប់មុខងារ Photography Style នេះវាអាចកែរូបយើងបានតែមួយផ្នែកប៉ុណ្ណោះពោលគឺវាមិនមានសមត្ថភាពក្នុងការកែរូបដូចជា App មួយចំនួនដែលផ្តោតលើការកែរូបនោះទេ និយាយឲ្យខ្លីគឺដូចជាការប្រើមុខងារ Pro Mode នៅលើ iPhone ដែរ ហើយមុខងារនេះវាអាចជួយយើងបានច្រើន។
បញ្ជាក់៖ មុខងារ Photography Style អ្នកទាំងអស់គ្នាអាចប្រើវានៅលើ Camera ផ្ទាល់ក៏បានឬប្រើចូលទៅកំណត់ក្នុង Setting ក៏បាន។
ប្រើនៅលើកាមេរ៉ាផ្ទាល់
- ចូលទៅកាន់កាមេរ៉ា
- រួចចុចសញ្ញាដូចបានបង្ហាញក្នុងរូប
- បន្ទាប់មកអ្នកទាំងអស់គ្នាអាចអូសដើម្បីជ្រើសរើសយកប្រភេទ Effect បាន ហើយអ្នកទាំងអស់គ្នាក៏អាចធ្វើការកែ Tone និង Warmth បានភ្លាមៗផងដែរ
- ដូចបន្ទាប់ពីថតរួចវានឹងធ្វើការកែរទៅតាមពណ៌ដែលយើងបានកំណត់
កំណត់ក្នុង Setting
- ចូលទៅកាន់ Setting ហើយអូសទៅកាន់ Camera
- បន្ទាប់មកចុចលើពាក្យ Photographt Style រួចរើស Style ដែលអ្នកចង់បាន
- ដូច្នេះបន្ទាប់ពីថតវានឹងធ្វើការកែរូបភាពទៅតាមអ្វីដែលយើងកំណត់តែម្តង
អត្ថបទដោយ៖ រិន មករា