អ្នកដែលថតវីដេអូច្រើនឬក៏អ្នកបញ្ចូលសំឡេងដាក់នៅលើវីដេអូគឺប្រាកដជាបានជួបហើយ ពេលខ្លះបើយើងថតនៅផ្ទះមិនមានកន្លែងបិទបាំងឲ្យបានត្រឹមត្រូវគឺតែមានសំឡេងរំខានពីខាងក្រៅច្រើនដែលហេតុធ្វើឲ្យការបញ្ចូលសំឡេងរបស់យើងមិនបានល្អ ហើយអ្វីដែលកាន់តែពិបាកទៀតនោះប្រសិនបើយើងយកសំឡេងទៅកែនៅក្នុងកម្មវិធីមួយចំនួនក៏មិនប្រាកដថាចេញលទ្ធផលមកបានស្អាតនោះដែរ ។
យ៉ាងណាមិញ បច្ចុប្បន្ននេះយើងពុំចាំត្រូវពិបាកដូចមុនទៀតទេ ពោលគឺយើងអាចប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីឲ្យវាជួយការងារទាំងអស់នេះបាន ដែលវាមានសមត្ថភាពខ្លាំងអាចកាត់សំឡេងខ្យល់ កាត់សំឡេងរំខានផ្សេងៗទុកតែសំឡេងនិយាយតែប៉ុណ្ណោះ ថែមទាំងអាចធ្វើឲ្យសំឡេងរបស់យើងចេញមកឮស្អាតល្អហាក់បីដូចថតនៅក្នុងបន្ទប់ Studio អ៊ីចឹងដែរ ។ ដូច្នេះខាងក្រោមនេះគឺជារបៀបប្រើប្រាស់តាំងពីចំណុចផ្តើមដល់បានលទ្ធផល៖
- ចូលទៅកាន់វេបសាយមួយឈ្មោះថា elevenlabs.io
- បន្ទាប់មកទៀតធ្វើការភ្ជាប់ជាមួយនឹង email របស់អ្នកទាំងអស់គ្នា
- បន្ទាប់ពីភ្ជាប់ជាមួយនឹង email រួចមកហើយអ្នកនឹងឃើញមុខងារសម្រាប់កែសំឡេងជាច្រើន
- ដូច្នេះអ្នកអាចទៅកាន់មុខងារ Voices Isolator ដែលបង្ហាញនៅក្រោមគេ
- រួចធ្វើការ Upload សំឡេងដែលយើងបានថតចូល ហើយចុចលើពាក្យ Isolate voice
- ដូច្នេះវានឹងធ្វើការកែឲ្យភ្លាមៗតែម្តង ហើយយើងក៏អាចធ្វើការទាញយកមកប្រើប្រាស់បានដោយឥតគិតថ្លៃបានផងដែរ
អត្ថបទដោយ៖ រិន មករា