ដឹងទេផ្លែប៉ោមឆែបនៅក្រោយខ្នង iPhone មានមុខងារពិសេសណាស់ ចង់ឱ្យរលត់អេក្រង់ iPhone ក៏បានដែរ
Makara Rin
MAY 6 2022
គន្លឹះល្អៗ
6.4 K views
1 min read

អ្នកប្រើ iPhone មួយចំនួនប្រាកដជាបានដឹងមកហើយចំពោះមុខងារ​ Back Tap ដែលអាចឱ្យយើងប៉ះរូបផ្លែប៉ោមផ្នែកខាងក្រោយនៃខ្នងទូរស័ព្ទ ហើយបញ្ជាវាឱ្យបើកមុខងារជាច្រើនដែលមាននៅក្នុង iPhone តែម្តង ហើយមែនទែនទៅសម្រាប់មុខងារមួយនេះគឺ Apple បានដាក់ឱ្យប្រើប្រាស់តាំងពី iOS 14 មកម្លេះ។

ថ្ងៃនេះ Technology Cambodia នឹងនាំអ្នកទាំងអស់គ្នាចូលទៅបើកមុខងារ Back Tap មួយនេះ ថាតើយើងអាចបញ្ជាវាឱ្យធ្វើអ្វីបានខ្លះ?​ ហើយសម្រាប់មុខងារនេះចែកចេញជា2 គឺ Double Tap, Triple Tap មានន័យថា ប៉ះ2ដងដើម្បីបញ្ជា និងប៉ះ3ដងដើម្បីបញ្ជា។

ដំណាក់កាលទី1

  • ចូលទៅកាន់ Setting>Accessibility>Touch
  • អូសចុះក្រោមបន្តិចយកពាក្យថា Back Tap

Artboard 1

ដំណាក់កាលទី2

  • ដល់ចំណុចនេះអ្នកនឹងឃើញពាក្យថា Double Tap និង Triple Tap
  • បើចង់ប៉ះ2ដងដើម្បីបញ្ជាគ្រាន់តែចុចលើពាក្យ Double Tap ហើយរើសមុខងារណាមួយដែលអ្នកចង់ប្រើ ជាការស្រេច ឧទាហរណ៍ មុខងារ​ Screenshot ដូចក្នុងរូបខាងក្រោម
  • មួយវិញទៀតបើចង់ប៉ះ3ដងដើម្បីបញ្ជាគ្រាន់តែចុចលើពាក្យ Triple Tap ហើយរើសមុខងារដែលចង់បញ្ជាជាការស្រេច
  • ដូច្នេះមុខងារទាំង2ខាងលើគឺបានដំណើរការ ហើយរាល់ពេលដែលអ្នកប៉ះរូបផ្លែប៉ោមឆែបនៅផ្នែកខាងក្រោយ នោះវានឹងទៅបើកមុខងារដែលបានកំណត់រួច។

Artboard 2

អត្ថបទដោយ៖ រិន មករា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia