អ្នកប្រើ iPhone ប្រាកដជាបានដឹងហើយ មុខងារ Face ID ដែលវាអាចស្កេនមុខរបស់អ្នកដើម្បីដោះសោបាន ហើយមានដឹងទេមុខងារមួយនេះវាមានចំណុចពិសេសមួយគឺអាចឱ្យអ្នកផ្សេងស្កេនមុខរបស់គេដើម្បីចូលដំណើរការទូរស័ព្ទរបស់យើងបាន នៅពេលដែលយើងជួបហេតុការណ៍ណាមួយដែលមិនបានព្រាងទុក។
មែនទែនទៅយើងក៏អាចប្រាប់លេខកូដទៅគេក៏បានដែរ ប៉ុន្តែវាមិនសូវមានសុវត្ថិភាពដូចជាការស្កេនមុខទេ ហើយដើម្បីដំណើរការមុខងារនេះបានយើងត្រូវចូលទៅកំណត់ (Set Up an Alternate Appearance) ជាមុនសិន។
គួរជម្រាបផងដែរថា មុខងារ Alternate Appearance គឺវាមានតួនាទីស្កេនផ្នែកផ្សេងៗនៃមុខរបស់យើង ពេលដែលយើងពាក់វ៉ែនតាឬពាក់មួកជាដើម ដូច្នេះយើងក៏អាចប្រើមុខងារនេះដើម្បីស្កេនមុខអ្នកផ្សេងទៀតក៏បានដែរ។
របៀបចូលទៅកំណត់
- ជាដំបូងចូលទៅកាន់ Setting
- យកពាក្យ Face ID & Passcode
- វាយលេខកូដរបស់អ្នកចូល
- ក្រឡេកមើលខាងក្រោមអ្នកនឹងឃើញពាក្យ Set Up an Alternate Appearance
- រួចធ្វើការស្កេនមុខម្នាក់ទៀតហើយធ្វើតាមការណែនាំជាការស្រេច
អត្ថបទដោយ៖ រិន មករា