សម្រាប់ Telegram បច្ចុប្បន្ននេះមានមុខងារពិសេសៗច្រើនណាស់ដែលអ្នកប្រើប្រាស់មួយចំនួនមិនសូវបានចាប់អារម្មណ៍ ក្នុងនោះផងដែរសម្រាប់អ្នកដែលកំពុងជួបប្រទះជាមួយនឹងការបកប្រែភាសាផ្សេងៗមកជាភាសាខ្មែរ កុំបារម្ភយើងអាចប្រើក្នុង Telegram បានដោយមិនបាច់ Copy ទៅដាក់ Google Translate នោះទេ។
ដូច្នេះថ្ងៃនេះ Technology Cambodia នឹងនាំអ្នកទាំងអស់គ្នាទៅដឹងពីរបៀបចូលទៅបើកមុខងារបកប្រែជាភាសាខ្មែរងាយៗដោយគ្រាន់តែធ្វើតាមវិធីខាងក្រោម៖
- ចូលទៅកាន់ Setting ក្នុង Telegram
- បន្ទាប់មកចុចលើពាក្យ Language
- ចុចបើកប៊ូតុង Show Translate Button
- ចុចលើពាក្យ Do not translate ដោយគ្រីសយកតែភាសាខ្មែរ1បានហើយ ដកគ្រីសភាសាផ្សេងចេញ
ដំណាក់កាលទី2
- ចូលទៅកាន់ Chat ណាមួយដែលមានភាសាបរទេស
- ចុចលើសារនោះឱ្យជាប់រួចយកពាក្យថា Translate
- ហើយយកពាក្យ Change Language ដោយរើសយកភាសាខ្មែរជាការស្រេច
- ដូច្នេះវានឹងធ្វើការបកប្រែឱ្យអ្នកទៅជាភាសាខ្មែរតែម្តង។
អត្ថបទដោយ៖ រិន មករា