នៅលើបណ្តាញសង្គមបច្ចុប្បន្នគឺមានរឿងជាច្រើនលាយឡំគ្នា តួយ៉ាងដូចជា បណ្តាញសង្គមហ្វេសប៊ុកដែលអ្នកទាំងអស់គ្នាកំពុងលេងសព្វថ្ងៃនេះជាដើម វាតែងតែលោតនូវរឿងផ្តេសផ្តាសដែលយើងមិនចង់ឃើញ ។
ហើយថ្ងៃនេះ Technology Cambodia នឹងនាំអ្នកទាំងអស់គ្នា ទៅដឹងពីវិធីសាស្រ្តមួយដែលអាចឱ្យយើងធ្វើការ កំណត់ប្រភេទផុសដែលលោតនៅលើ News Feed របស់យើង ថាប្រភេទមួយណាដែលយើងចង់ឃើញនិងមួយណាដែលយើងមិនចង់ឃើញ ដូច្នេះនឹងលែងមានផុសអត់ប្រយោជន៍លោតមកទៀតហើយ។
- ចូលទៅកាន់ Setting & Privacy>Setting
- ចុចលើ Profile Setting
- អូសចុះក្រោមយកពាក្យថា News Feed បន្ទាប់មកអ្នកនឹងឃើញជម្រើសជាច្រើនឱ្យអ្នករើស
- អូសឡើងលើបន្តិចមើលពាក្យថា Interested និង Not Interested
- ត្រង់ពាក្យ Interested មានន័យថា អ្នកអាចរើសនូវជម្រើសជាច្រើនដែលអ្នកគិតថា ចង់ឱ្យហ្វេសប៊ុក លោតមកឱ្យអ្នកឃើញជាប្រចាំ
- ចំពោះ Not Interested វិញគឺដូចគ្នា អ្នកអាចជ្រើសរើសប្រភេទណាមួយដែលមិនចង់ឃើញបាន ដូច្នេះប្រភេទផុសទាំងនោះនឹងមិនលោតឱ្យអ្នកឃើញទៀតទេ
អត្ថបទដោយ៖ រិន មករា