ពេលគេតេមកមិនឃើញមុខ តោះមកដឹងរបៀបកំណត់រូបភាពឱ្យលោត Full Screen ពេលគេតេមកក្នុង iPhone
Makara Rin
NOVEMBER 30 2022
គន្លឹះល្អៗ
381 views
1 min read

អ្នកប្រើប្រាស់ iPhone គឺប្រាកដជាបានដឹងហើយថាពេលដែលមាននរណាម្នាក់តេមកយើងគឺវាតែងតែលោតរូបតូចមួយនៅខាងលើដែលភ្ជាប់មកជាមួយនឹងរូបអ្នកដែលតេមក ប៊ូតុងបិទ និងប៊ូតុងសម្រាប់ទទួលជាដើម ហើយចំពោះការចេញរូបតូចបែបនេះគឺវាពិបាកក្នុងការមើល ប៉ុន្តែនេះគ្រាន់តែជាមុខងារ Default របស់ iPhone តែប៉ុណ្ណោះ។

យ៉ាងណាមិញប្រសិនបើអ្នកទាំងអស់គ្នាមិនចូលចិត្តឬមិនចង់ឱ្យវាលោតបែបនេះទេ គឺយើងអាចធ្វើការប្តូរវាបានទៅជាទម្រង់ Full Screen ពោលគឺពេលដែលមាននរណាម្នាក់តេចូលយើងគឺវានឹងលោតរូបពេញអេក្រង់តែម្តង។ ដូច្នេះខាងក្រោមនេះគឺជារបៀបចូលទៅកំណត់។

របៀបកំណត់

  • ចូលទៅកាន់​ Setting
  • បន្ទាប់មកអូសទៅកាន់ Phone
  • ចុចលើពាក្យថា Incoming Calls
  • បន្ទាប់មកជ្រើសរើសពាក្យថា Full Screen ជាការស្រេច

 

1

អត្ថបទដោយ៖ រិន មករា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia