កុំឲ្យពូកែ Chat ហើយ Unseen ចោលពេក! មកដឹងអេប ២នេះទោះគេលុបសារចោលក៏យើងអាច ចូលមើលបានដែរ
Makara Rin
MAY 12 2023
គន្លឹះល្អៗ
3 K views
2 mins read

បញ្ហាមួយនេះខ្ញុំជឿថា ប្អូនភាគច្រើនប្រាកដជាធ្លាប់បានជួបហើយ ពេលខ្លះយើងមិនទាន់បានចូលមើលសារផង ស្រាប់តែគេលុបចេញបាត់ ហើយជាមួយគ្នានោះផងដែរ​ប្រសិនបើនៅក្នុង Messenger វាលោតបង្ហាញពាក្យថា Unsent Message ប៉ុន្តែនៅក្នុង Telegram វិញពេលដែលគេលុបហើយគឺវាបាត់ដានតែម្តង។

ដូច្នេះថ្ងៃនេះ ខ្ញុំនឹងនាំយកគន្លឹះមួយដែលអនុញ្ញាតឲ្យយើងអាចចូលមើលសារណាដែលគេបានលុបហើយ មិនថានៅក្នុង Telegram ឬ Messenger នោះទេ។

របៀបចូលទៅប្រើប្រាស់

សម្រាប់ Messenger

  • ចូលទៅកាន់ Play Store រួចទាញយកអេបមួយឈ្មោះថា Unseen Messenger
  • ចូលទៅកាន់អេបនោះរួចចុចលើពាក្យ Enable Notification ហើយចុចបើក Useen Messenger
  • បន្ទាប់ពីចុចហើយ ថយទៅក្រោយវិញម្តងរួចចុចពាក្យ Continue រួចចុចលើពាក្យ Enable Permission
  • ចុងក្រោយចុចលើពាក្យ Continue ម្តងទៀតជាការស្រេច

Ms 1

M S2

ដូច្នេះអ្នកអាចចូលមើលសារដែលគេលុបចេញពីក្នុង Messenger បានហើយ មានន័យថាវាធ្វើការថតទុករាល់ Notification ទាំងអស់ដែលលោតក្នុង Messenger ប៉ុន្តែសូមបញ្ជាក់ផងដែរថា សម្រាប់អេបមួយនេះគឺអាចថតទុកបានតែសារជាអក្សរប៉ុណ្ណោះ សម្រាប់សារជាសំឡេងគឺវាមិនអាចថតទុកបានទេ។

សម្រាប់ Telegram

  • ចូលទៅកាន់ Playstore រួចទាញយកអេបមួយឈ្មោះថា Unseen- No last Seen
  • ចូលបើកអេបនោះរួចចុច Next ហើយចុចលើពាក្យ​ Give Authorization
  • បន្ទាប់មកចូលទៅបើកដំណើរការអេប Unseen ហើយត្រឡប់ទៅក្រោយវិញ

Tele 1

Tele 2

ដូច្នេះអ្នកទាំងអស់គ្នាអាចប្រើអេបនេះបានហើយ ប៉ុន្តែបើវាមិនទាន់ចាប់បានសារដែលគេបានផ្ញើចូលអ្នកអាចធ្វើការចូលទៅលុប Clear App History ចេញសិនចាំចូលម្តងទៀតក៏បានដែរ ទើបវាអាចធ្វើការថតទុករាល់សារដែលគេបានលុបចោលក្នុង Telegram ។

គូសបញ្ជាក់ផងដែរថាសម្រាប់អេបទាំងនេះគឺដំណើរតែនៅលើ Android តែប៉ុណ្ណោះ ម្យ៉ាងទៀតអ្នករាល់គនណីទាំងអស់អ្នកគួរតែដាក់មុខងារការពារ ២ជាន់ទើបជាការប្រសើ ហើយសូមប្រើអេបទាំងនេះដោយការទទួលខុសត្រូវ។

អត្ថបទដោយ៖ រិន មករា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia