ច្រឡំដៃចូលមើល Story គេហើយចុច React តោះមកដឹងពីរបៀបចូលទៅដក React ក្រវាត់ចោល
Makara Rin
MAY 27 2022
គន្លឹះល្អៗ
3.5 K views
1 min read

ធ្លាប់ជួបទេ អូសមើល Story ក្នុងហ្វេសប៊ុកសុខៗស្រាប់តែច្រឡំដៃចុច React លើ Story របស់គេ ប៉ុន្តែមិនដឹងពីរបៀបក្នុងការដក React នោះចេញវិញ ហើយនៅក្នុងមុខងារ​ Story នេះគឺយើងមិនអាចចុច2ដងដើម្បីដក​ React ចេញវិញដូច  Like នោះទេ ពោលគឺចុចកាន់តែច្រើនឡើងកាន់តែច្រើន។

ថ្ងៃនេះ Technology Cambodia នឹងនាំអ្នកទាំងអស់គ្នាទៅដឹងពីរបៀបងាយៗក្នុងការចូលទៅដក React ក្រវាត់ចោលកុំឱ្យម្ចាស់គេឃើញទាន់ ហើយខាងក្រោមនេះគឺជារបៀបចូលទៅដកទៅតាមដំណាក់កាល។

ដំណាក់កាលទី1

  • ចូលទៅកាន់ហ្វេសប៊ុកចុចលើពាក្យ Menu នៅខាងស្តាំផ្នែកខាងក្រោមគេ
  • ហើយចុចលើសញ្ញា Setting នៅផ្នែកខាងលើជាប់ប៊ូតុង Search (សម្រាប់ហ្វេសប៊ុកអាប់ឌែតថ្មីចេញបែបនេះ)
  • ចុចលើ Profile Setting
  • អូសចុះក្រោមបន្តិចចុចលើពាក្យ Activity Log

Artboard 1

ដំណាក់កាលទី2

  • ចុចលើពាក្យថា Story activity
  • នោះអ្នកនឹងឃើញ Story ជាច្រើនដែលអ្នកបានធ្វើការ React ដោយខាងហ្វេសប៊ុកប្រាប់ទាំងឆ្នាំនឹងពេលវេលាជាក់លាក់ឱ្យទៀត
  • ហើយបើចង់ដក React វិញគ្រាន់តែចុចលើសញ្ញាចុច3ខាងស្តាំហើយចុចលើពាក្យ Remove Reaction ជាការស្រេច។

Artboard 2

អត្ថបទដោយ៖ រិន មករា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia