សម្រាប់អ្នកដែលចង់លុបផ្ទៃ Background ចេញពីរូបភាពគឺមានវិធីសាស្រ្តច្រើនណាស់ជាមួយនឹងការប្រើប្រាស់ Tool ផ្សេងៗដើម្បីជំនួយក្នុងការលុបដូចជា Photoshop, ការលុបដោយប្រើវេបសាយឬ App មួយចំនួននៅលើទូរស័ព្ទ ប៉ុន្តែសម្រាប់វិធីសាស្រ្តទាំងអស់នេះគឺអាចនឹងធ្វើឱ្យអ្នកទាំងអស់គ្នាចំណាយូរនិងលុបមិនបានច្រើនក្នុងពេលតែមួយទៀត។
ថ្ងៃនេះចាបខៀវ Technology Cambodia និងនាំអ្នកទាំងអស់គ្នាទៅដឹងពីវិធីសាស្រ្តមួយចំនួនក្នុងការលុបផ្ទៃ Background ចេញពីរូបភាពបានលឿនៗ លុបម្តងបានច្រើនរូបក្នុងពេលតែមួយ មិនបាច់ប្រើវេបសាយឬ App ដើម្បីជំនួយ។ អ្នកទាំងអស់គ្នាអាចអនុវត្តបានរយៈវិធីសាស្រ្តខាងក្រោមនេះ៖
សម្រាប់ iPhone
សម្រាប់អ្នកប្រើ iPhone សេរីខ្ពស់មួយចំនួនគឺមានមុខងារមួយឈ្មោះថា Lift Object ដែលវាអាចឱ្យយើងទាញយករូបដែលមិនជាប់ Background នៅពីក្រោយបានភ្លាមៗដោយគ្រាន់តែចុចលើរូបនោះឱ្យជាប់ប៉ុន្តែប្រសិនបើយើងចង់លុបបែបនេះឱ្យបានច្រើនរូបក្នុងពេលតែមួយវិញយើងត្រូវធ្វើដូចខាងក្រោម។
ដំណាក់កាលទីមួយ
- Select លើរូបណាមួយដែលអ្នកចង់លុបមិនថា 10រូប 20រូប ឬច្រើនជាងនេះទេ
- បន្ទាប់មកចុចលើសញ្ញាព្រួញនៅខាងឆ្វេងផ្នែកខាងក្រោម
- ហើយចុចទៅលើពាក្យ Save to file រួចរើសកន្លែងដាក់
ដំណាក់កាលទី2
- ចូលទៅកាន់ File ហើយចូលទៅកាន់ Folder ដែលអ្នកបានដាក់អំបាញ់មិញ
- Select លើរូបភាពទាំងអស់នោះ
- ចុចលើសញ្ញាត្រេបីនៅខាងក្រោមរួចចុចលើពាក្យ Remove Background ជាការស្រេច
- ដូច្នេះរូបជាច្រើនដែលអ្នកបាន Select គឺត្រូវបានលុប Background ចេញពីរូបភាពទាំងអស់តែម្តង
សម្រាប់ Android
បច្ចុប្បន្នសម្រាប់ប្រភេទូរស័ព្ទ Samsung ដែលបានឡើងដល់ One UI 5.1 គឺមានមុខងារ Lift Object ដូចគ្នាជាមួយនឹង iPhone ដែរ ដោយយើងអាចលុបផ្ទៃ Background ចេញពីរូបភាពបានភ្លាម ដោយគ្រាន់តែយកដៃចុចលើរូបភាពនោះឱ្យជាប់ ហើយអ្នកទាំងអស់គ្នាអាចធ្វើការ Save វាក៏ដូចជាផ្ញើរទៅណាក៏បាន។
គូសបញ្ជាក់ផងដែរថាមុខងារលុប Background ចេញពីរូបភាពប៉ុន្មានចំណុចខាងលើនេះមិនដំណើរការគ្រប់ស្មាតហ្វូន ទាំងអស់នៅលើ iPhone ឬនៅលើ Android នោះទេពោលគឺវាដំណើរការតែនៅតែស្មាតហ្វូនសេរីខ្ពស់មួយចំនួននិងស្មាតហ្វូនដែលបានឡើងដល់ Version ខ្ពស់តែប៉ុណ្ណោះ។
ដូច្នេះប្រសិនបើស្មាតហ្វូនអ្នកទាំងអស់គ្នាមិនទាន់អាចប្រើមុខងារនេះបានទេគឺអ្នកទាំងអស់គ្នាអាចប្រើប្រាស់ជាមួយនឹងវេបសាយឬ App ផ្សេងៗសិនក៏បាន។
អត្ថបទដោយ៖ រិន មករា