ធ្លាប់លុប Chat របស់នរណាម្នាក់នៅក្នុង Messenger ទេ? ហើយមានដែលគិតថាចង់បានវាមកវិញដែរទេ? កុំបារម្ភថ្ងៃនេះ Technology Cambodia នឹងនាំអ្នកទាំងអស់គ្នាចូលទៅទាញយកសារចាស់ៗដែលបានលុបមកវិញមិនថាសម្លេង ឬក៏សារជាអក្សរនោះទេ។
សម្រាប់មុខងារនេះផងដែរគឺ Facebook បានផ្តល់ឱ្យអ្នកប្រើប្រាស់យូរហើយ ដោយអ្នកទាំងអស់គ្នាអាចទាញយកទិន្នន័យនៃការប្រើប្រាស់របស់អ្នកទាំងអស់ដូចជា ការផុសរូប និងព័ត៌មានសំខាន់ៗជាច្រើនទៀត ហើយខាងក្រោមនេះគឺជារបៀបក្នុងការចូលទៅទាញយក៖
- ចូលទៅកាន់ Setting & Privacy>Setting
- បន្ទាប់មកចូលទៅកាន់ Profile Settiing
- ហើយចុចលើពាក្យថា Download profile information
ដំណាក់កាលទី2
- ចូលដល់ដំណាក់កាលនេះយើងត្រូវ ដកសញ្ញាគ្រីសចេញទាំងអស់ដោយទុកតែ Messenger មួយបានហើយ
- បន្ទាប់យើងត្រូវអូសចុះក្រោមបង្អស់ ហើយចុចពាក្យថា Create File ជាការស្រេច
- បន្ទាប់ពីចុចពាក្យថា Create File ហើយវានឹងបង្ហាញថ្ងៃ ខែ ឆ្នាំ តាំងពីពេលដែលអ្នកចាប់ផ្តើមប្រើ Facebook មករហូតដល់បច្ចុប្បន្ន ជាមួយនឹងពាក្យថា Pending
- ដូច្នេះចំពោះពាក្យថា Pending មានន័យថាយើងត្រូវរងចាំសិនរហូតដល់ខាង Facebook ផ្ញើសារមកយើងឱ្យទាញយក ហើយចំពោះរយៈពេលវិញគឺអាច24ម៉ោង ឬលើសហ្នឹងអាស្រ័យលើទំហំឯកសាររបស់អ្នកចាប់តាំងពីពេលប្រើ Facebook មក
- គូសបញ្ជាក់ផងដែរថា File ដែលទាញយកមកនោះគឺជាប្រភេទ HTML
អត្ថបទដោយ៖ រិន មករា