ប្រយ័ត្នគេហេកបាត់ទឹកភ្នែក! ហ្វេសប៊ុក ប្រាប់៣ក្បាច់នេះ ការពារកុំឲ្យគេហេកចូលអាខោនបាន
Makara Rin
JUNE 2 2023
គន្លឹះល្អៗ
886 views
1 min read

 បច្ចុប្បន្នមានករណីជាច្រើនទាក់ទងជាមួយនឹងការ ហេកហ្វេសប៊ុក ដោយអ្នកខ្លះអាចបាត់បង់ត្រឹមគណនីរីឯអ្នកខ្លះទៀតឈានដល់ការបាត់បង់លុយកាក់រាប់ម៉ឺនដុល្លារក៏មាន ដោយបញ្ហាទាំងអស់នេះគឺដោយសារតែយើងជាអ្នកប្រើប្រាស់មានការធ្វេសប្រហេស ក៏ដូចជាមិនមានការការពារឲ្យបានត្រឹមត្រូវ។

ទាក់ទងជាមួយនឹងបញ្ហានេះ​ខាង Facebook ក៏បាន​ប្រាប់ពីមូលហេតុក៏ដូចជាល្បិចការពារមួយចំនួនផងដែរ។ ជាក់ស្តែងបញ្ហាដែលកើតឡើងកន្លងគឺគេហៅថា Phishing ដែលមានន័យថាជាការបោកបញ្ឆោតតាមរយៈការផ្ញើសារបង្កប់មេរោគ ឬលីងដែលអាចទាញយកព័ត៌មានសំខាន់ៗរបស់យើងជាដើម។

ដូច្នេះដើម្បីការពីបញ្ហាទាំងអស់នេះ​ Facebook បានប្រាប់រឿង៣ដែលអ្នកមិនគួរធ្វើដាច់ខាត៖

កុំជឿលើសារទាំងអស់នេះ

  • ត្រូវការលុយ
  • ឲ្យរង្វាន់ឬកាដូរផ្សងៗ
  • គម្រាមលុបឬហាមឃាត់គណនីរបស់អ្នកលែងឲ្យប្រើប្រាស់

Pic 1

ក្នុងចំណុចនេះមានន័យថា ប្រសិនបើអ្នកណាផ្ញើសារមកកាន់អ្នកក្នុងទម្រង់ដូចជាការលុយចាំបាច់ ឬផ្ញើសារមកកាន់យើងក្នុងរូបភាពជាការផ្តល់រង្វាន់ឬយើងឈ្នះរង្វាន់អ្វីមួយ និងការផ្ញើសារមកកាន់យើងដោយប្រាប់ថា គណនីរបស់យើងត្រូវបានលុប ឬហាមឃាត់ជាដើម​ សូមកុំជឿឬកុំចុចលើលីងទាំងអស់នោះឲ្យសោះព្រោះវាអាចបង្កប់លីងមេរោគ។

គេហទំព័រផ្លូវការរបស់ហ្វេសប៊ុក

  • fb.com
  • facebook.com
  • facebookmail.com

Pic 2

ដូច្នេះខាងលើនេះគឺជាគេហទំព័រផ្លូវការរបស់ហ្វេសប៊ុក ដែលមានន័យថា រាល់ការផ្ញើសារជូនដំណឹងផ្សេងៗគឺចេញពីគេហទំព័រទាំង៣ខាងលើ ហើយហ្វេសប៊ុក បានប្រាប់ថាប្រសិនបើមានគេហទំព័រផ្សេងដែលផ្ញើសារមកកាន់អ្នកហើយអះអាងថាជាភ្នាក់ងាររបស់ ហ្វេសប៊ុក សូមអ្នកកុំចុចលើសារក៏ដូចជាលីងទាំងអស់នោះអី។

កុំឆ្លើយតបសារទាំងអស់នេះ

  • សុំលេខកូដហ្វេសប៊ុករបស់អ្នក
  • សុំលេខសម្ងាត់ផ្សេងៗ
  • ព័ត៌មានអំពីកាតធនាគាររបស់អ្នក

Pic 3

ក្នុងចំណុចចុងក្រោយនេះមានន័ថា ប្រសិនបើមាននរណាម្នាក់ផ្ញើសារមកដោយគេត្រូវការលេខសម្ងាត់ឬព័ត៌មានផ្សេងៗពីយើង នោះយើងមិនគួរតបក៏ដូចជាផ្តល់ព័ត៌មានណាមួយទៅវិញនោះទេ។

សរុបមក៣ចំណុចខាងលើគឺសុទ្ធសឹងតែជាវិធីសាស្រ្តដែលពួក Hacker តែងប្រើប្រើប្រាស់ដើម្បីស្ទូចយកព័ត៌មានសំខាន់ៗរបស់អ្នករួចធ្វើការវាយប្រហាទៅលើគណនីរបស់អ្នកតែម្តង។ ហើយក្រៅពីនេះគឺនៅមានវិធីសាស្រ្តការពារជាច្រើនទៀតដូចជាការដាក់ 2FA ឬការសម្គាល់អត្តសញ្ញាណជាដើម។

អត្ថបទដោយ៖ រិន មករា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia