ឃើញគេរកបានម៉ឺនៗ$ កុំអាលលោតហក់ MMO ដៃចាស់ “ចចក​ សរ” បង្ហើបគន្លឹះដល់ដៃថ្មីចង់រកលុយវិស័យអនឡាញ
Makara Rin
NOVEMBER 23 2022
គន្លឹះល្អៗ
23.4 K views
3 mins read

បច្ចុប្បន្នការរកលុយតាមអនឡាញឫហៅថាការរកប្រាក់ជាមួយ Facebook នឹង YouTube នេះគឺកំពុងតែមានការកើនឡើងគួរឱ្យកត់សម្គាល់ ចំពោះផ្លេតហ្វមដែលគេពេញនិយមរកច្រើនជាងគេនៅប្រទេសកម្ពុជានោះគឺ Facebook និង YouTube ។ នៅក្នុងនោះផងដែរចំពោះវិស័យមួយនេះគឺមានបងប្អូនខ្មែរយើងអាចទាញចំណូលពី Facebook និង YouTube ដល់ទៅរាប់ពាន់ឬរាប់ម៉ឺនដុល្លារឯណោះក្នុងមួយខែៗ ដោយឡែកសម្រាប់អត្ថបទមួយនេះគឺផ្ដោតទៅលើអ្នកដែលទើបតែចាប់ផ្ដើម តើគួរចាប់ផ្តើមពីចំណុចណាទៅមុន?​ ហើយត្រូវត្រៀមអ្វីខ្លះ?​

បើយោងទៅតាមបទសម្ភាសន៍រវាងក្រុមការងារចាបខៀវ Technology Cambodia ជាមួយនឹងបងប្រុស ហៃ បញ្ញា ហៅ (ចចក សរ) បានឱ្យដឹងថា​ ការរកប្រាក់ជាមួយ Facebook គឺអាចសម្រួលដល់ជីវភាពគាត់បានច្រើននៅក្នុងនោះផងដែរ គាត់បានរៀបរាប់ពីប្រវត្តិខ្លះៗរបស់គាត់មុនពេលគាត់ឈានជើងចូលមកក្នុងវិស័យរកប្រាក់ជាមួយ Facebook ឫហៅថាវិស័យ MMO (Make Money Online)

មុនពេលគាត់ឈានចូលមកក្នុងវិស័យ MMO គាត់ជាអ្នកបញ្ចូលបទភ្លេងមួយរូបតែប៉ុណ្ណោះ ចំណែកជីវភាពវិញគឺថាខែខ្លះរកលុយសល់ក្នុងខ្លួនខ្លះក៏គ្មាន ប៉ុន្តែក្រោយពីគាត់ស្គាល់វិស័យ MMO គាត់បានព្យាយាមសិក្សាស្វែងយល់បន្ថែមពី YouTube និង Facebook ហើយ​ពីមួយថ្ងៃទៅមួយថ្ងៃជាមួយការខំប្រឹងមិនបោះបង់របស់គាត់ ថ្ងៃមួយគាត់ក៏ដឹងវិធីរកប្រាក់ជាមួយ Facebook។

ហើយគាត់ក៏បានផ្ដល់ គន្លឹះសំខាន់ៗមួយចំនួនផងដែរ​ ​សម្រាប់អ្នកដែលទើបតែចង់ចាប់ផ្តើមចូលក្នុងវិស័យ MMO ដែលគន្លឹះទាំងអស់នេះគឺចេញពីបទពិសោធន៍​ក៏ដូចជាអ្វីដែលគាត់កំពុងធ្វើ​ ដើម្បីរកប្រាក់ជាមួយ Facebook ផ្ទាល់ៗតែម្តង។​

ខាងក្រោមនេះគឺជាអ្វីដែលគាត់បានចែករំលែកនៅក្នុងបទសម្ភាសន៍

១ អ្វីដែលត្រូវចេះនិងប្រភេទ Content 

ប្រសិនបើអ្នកចាប់អារម្មណ៍ចង់ចូលក្នុងវិស័យ MMO អ្វីដែលអ្នកត្រូវតែចេះគឺការផលិតវីដេអូ ចំពោះការផលិតវីដេអូ​គឺមានច្រើនប្រភេទ ឫច្រើនមាតិកា (Content) ព្រោះវាជាផ្នែកសំខាន់បំផុតនៃការរកប្រាក់ជាមួយ Facebook នឹង YouTube ហើយការផលិតវីដេអូ អ្នកគួរតែចាប់ផ្ដើមធ្វើទៅតាមជំនាញឫអ្វីដែលអ្នកមានស្រាប់តែម្តង។ 

*ឧទាហរណ៍

  • បើអ្នកចូលចិត្តការកែច្នៃ អ្នកគួរតែធ្វើវីដេអូអំពីការកែច្នៃ (DIY)
  • បើអ្នកជាមនុស្សដែលពូកែកំប្លែងអ្នកគួរតែថតរឿងកំប្លែងខ្លី ( COMEDY CLIP)។

ប្រភេទ Content ដែលអ្នកគួរដឹង

  • DIY (Do it yourself) ការផលិតវីដេអូបែបកែឆ្នៃ
  • Clip Videos & Short Film ការផលិតវីដេអូខ្លី និង ភាពយន្តខ្លី
  • Animal ការផលិតវីដេអូបែបថតសត្វ
  • ​Food ការផលិតវីដេអូបែបថត ម្ហូប ឬការធ្វើម្ហូប
  • Vlog ការផលិតវីដេអូបែបថត សកម្មភាពលើជីវភាពខ្លួនឯងប្រចាំថ្ងៃ
  • ​​Game ការផលិតវីដេអូបែបថត ការលេងហ្គេមរបស់ខ្លូនឯងដើម្បីផុសក្នុង Facebook & YouTube

1

យ៉ាងណាមិញនៅមានមាតិការនៃការផលិតវីដេអូជាច្រើនទៀតសម្រាប់អ្នកទើបតែចាប់ផ្ដើម តែអ្វីដែលលោក ហៃ បញ្ញា ហៅ ចចក សរ បានផ្ដាំនោះគឺត្រូវធ្វើ Content ណាដែលប្រទេស ប៉ែកខាងអឺរ៉ុប ចូលចិត្តមើលព្រោះតម្លៃនៃពាណិជ្ជកម្មក្នុងវីដេអូយើងគឺបានថ្លៃ និងប្រភេទ Content ណាដែលមិនសូវមានគេផលិត នោះការដាក់ពាណិជ្ជកម្មក៏បានថ្លៃទោះវីដេអូផលិតសម្រាប់ប្រជាជនកម្ពុជាក៏ដោយ។

២ ការចាប់ផ្ដើមឈានចូលក្នុងការរកប្រាក់ជាមួយ Facebook និងអ្វីដែលអ្នកត្រូវត្រៀម

  • ដោយសារតែខាង Facebook មិនទាន់មានការ Support ទៅលើប្រទេសកម្ពុជា ដូច្នេះយើងត្រូវការមានលេខកុងធនាគារក្រៅប្រទេស ដូចជា ថៃ កូរ៉េ និង Mobile Bank (Wise) ជាដើម ។
  • អ្នកត្រូវមានកុំព្យូទ័រនៅក្រៅប្រទេស ដើម្បីដាក់ Account Admin Page និងដើម្បីបញ្ជាពីចំងាយសម្រាប់គ្រប់គ្រង Page ហើយដើម្បីភាពងាយស្រួលគឺយើងអាចជួលកុំព្យូទ័រនៅបរទេសបាន ដែលគេហៅថា VPS(Virtual Private Server) ។
  • ​​ហើយតិចនិចនិងរបៀបធ្វើផ្សេងៗទៀតអ្នកទាំងអស់គ្នាអាចស្វែងរកពី YouTube ដោយ Search ថា “របៀបរកលុយជាមួយ Facebook” ឫរកគ្រូម្នាក់ដើម្បីរៀនក៏បាន ប៉ុន្តែត្រង់ចំណុចនេះលោកបានបញ្ជាក់ថា អ្នកគួរតែប្រុងប្រយ័ត្នក្រែងប៉ះគ្រូណាដែលយកវីដេអូពី YouTube មកបង្រៀន ។

ជាចុងក្រោយលោកក៏បានផ្ញើសារដាស់តឿនទៅអ្នកទើបតែចាប់ផ្ដើមថា វិស័យ MMO មិនទៀងទាត់ទេ កុំលះបង់ប្រាក់ខែប្រចាំខែដើម្បីផ្ដោតធ្វើ MMO សុទ្ធ អ្នកគួរតែធ្វើ MMO នៅពេលទំនេរពីការងារ និងកុំគិតថារកបានច្រើនហើយបោះបង់ការងារ នោះអ្នកនឹងជួបឧបសគ្គខ្វះខាតលុយកាក់នៅពេលខាងមុខ ព្រោះដោយសារតែ Facebook និង YouTube តែងតែមានកំណែទ្រង់ថ្មីរហូតធ្វើឲ្យអ្នកអាចពិបាកនៅក្នុងការដោះស្រាយ។

អត្ថបទដោយ៖ រិន មករា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia