ទោះដើរលេងបីបួនថ្ងៃ ក៏ចំណូលហូរចូលកុង ១០០០-១៥០០ ដុល្លា ក្នុងមួយខែ
Lim E Hong
MAY 12 2025
គន្លឹះល្អៗ
407 views
2 mins read

Photo 2025 05 12 13 53 14
លោក ឆុន វាសនា
ជាអ្នកផលិតមាតិការកលុយតាមយូធូបក្រៅម៉ោងម្នាក់ ក្រៅពីការងារពេញម៉ោងរបស់គាត់ ខណៈការងារយូធូបអាចជួយគាត់រកចំណូល ចន្លោះ១000 ទៅ១៥០០ដុល្លារ ក្នុង១ខែ ទោះបីជាគាត់ទៅដើរលេងបីបួនថ្ងៃ ក៏ឆាណែលយូធូបរបស់គាត់ដំណើរការល្អនិងទាញចំណូលបានផងដែរ។

ក្នុងនោះក្រៅពីរកចំណូលតាមការបង្កើតមាតិកាលើយូធូបក្តីតែ លោក ឆុន វាសនា ដែលមាននិស្ស័យនិងអតីតជាគ្រូបង្រៀនIT ផងនោះ លោកក៏ជាអ្នក បង្កើតមាតិកាចែករំលែកនៅលើហ៊្វេសប៊ុកផេកផ្ទាល់ខ្លួនដែរ  ដោយគាត់តែងតែចែករំលែកទៅកាន់ អ្នកតាមដានអំពីតិចនិកនឹងបច្ចេកទេសបង្កើតយូធូបដើម្បីរកលុយ។

ថ្លែងប្រាប់ក្រុមការងារសៀវភៅ លោកពូ វាសនា ដែលមានវ័យ៤៥ឆ្នាំ បានប្រាប់ថាការបង្កើតលុយពីយូធូប មិនមែនជារឿងងាយស្រួលនោះទេ ព្រោះវាត្រូវការភាពអត់ធ្មត់ ច្បាស់លាស់ និងព្យាយាមជាប់លាប់ដោយមិនទម្លាក់ដៃ។

មុនពេលដែលលោកអាចបង្កើតឆាណែល ដែលមានអ្នកជាវ (Subscribe) ចំនួន 219K (២១ម៉ឺន៩ពាន់នាក់) ហើយទោះដើរលេងក៏នៅតែរកលុយបាននេះ គឺគាត់បានលះបង់ពេលវេលាសប្បាយនិងប្រឹងប្រែង កាលពីប៉ុន្មានឆ្នាំមុនពោលគឺនៅពេលចាប់ផ្តើមធ្វើយូធូបដំបូងកាលពីជិត១០ឆ្នាំមុន។

ជាអ្នកមានទាញចំណូលតែមួយច្រកពីការផលិតមាតិកាវីដេអូដាក់យូធូប លោក វាសនា​ បានបញ្ជាក់ថាកាលចាប់ផ្តើមជំហានដំបូងនៅឆ្នាំ២០១៨ លោកបានចំណាយពេល៦ខែ (កាលនោះលោក មានបទពិសោធន៍ IT ខ្លះហើយ) ដើម្បីសិក្សាអំពីចំណូលចិត្ត អ្នកចុចជាវ (Subscribers) និងសាកល្បងឆាណែលដែលលោកបានបង្កើតចំនួន៥ ដោយឆាណែលខ្លះផុស១ខែ ទើបមានអ្នកមើល (Views)  ខ្លះ២ខែទើបមានអ្នកមើល។Photo 2025 05 12 13 53 18 

ប៉ុន្តែក្នុងចំណោមទាំង៥នោះលោករើសឆាណែលតែ១ប៉ុណ្ណោះ ដែលមានអ្នកមើលច្រើនជាងឆាណែល៥ទៀត ដោយចាប់យកវាមកផ្តោតជាប្រធានបទតែម្តង គឺការចែករំលែកពីបទពិសោធន៍និងគន្លឹះធ្វើមាតិកាដើម្បីរកលុយពីកម្មវិធី Youtube ។ តាមរយៈការធ្វើមាតិកាប្រភេទនេះ លោកក៏អាចចាប់ផ្តើមទាញចំណូលបានពីយូធូប កំឡុងដើមឆ្នាំ២០១៩ មុនពេលជំងឺកូវីតចូលមកដល់បន្តិច ដោយដូចជាសំណាងមិនក្បត់ការខំប្រឹងមួយ ដែលជួយឱ្យលោកនៅតែមានចំណូល ក្នុងកំឡុងពេលកូវីត។

ទន្ទឹមនឹងនេះលោកបានបញ្ជាក់ថាដើម្បីអាចរកចំណូលតាមយូធូបបានទី១ គឺត្រូវសិក្សារ ស្វែងយល់អំពី Content ដែលយើងចូលចិត្តហើយបរទេសចូលចិត្តមើលដែរ ដូចជាអាមេរិក និងអឺរ៉ុបដែលអាចទាញកម្រៃបានច្រើន។Photo 2025 05 12 13 53 04

សូមអានលំអិតបន្តនៅក្នុងសៀវភៅ ៦៩គំនិតរកលុយតាមអនឡាញដែលយើងនឹងចែក ហ្រ្វីចំនួន ៣,០០០ក្បាល នៅក្នុងកម្មវិធី ពិព័រណ៍ បច្ចេកវិទ្យា និង យានយន្ត នៅថ្ងៃទី០៧និងទី០៨ខែមិថុនាឆ្នាំ២០២៥ នៅផ្សារទំនើប ជីបម៉ុង ២៧១ មេហ្គាម៉ល។អ្វីដែលកាន់ពិសេសនៅក្នុងកម្មវិធីយើងមាន ស្តង់លក់ សៀវភៅ ជាច្រើនផងដែរ និងស្តង់ការដាក់តាំងបង្ហាញឡានអគ្គិសនីនិង ម៉ូតូអគ្គិសនីជាច្រើនម៉ូឌែលដែលមានការបញ្ចុះតម្លៃពិសេសនិងការធានាត្រឹមត្រូវសម្រាប់បងប្អូនដែលបានទិញនៅក្នុងកម្មវិធី ពិព័រណ៍តែប៉ុណ្ណោះ។ ចំពោះបងប្អូនដែលចង់បានគំនិតក្នុងការបង្កើតមុខរបរទាក់ទងទៅនិងវិស័យបច្ចេកវិទ្យានិងរកចំណូលតាមអនឡាញ អាចអញ្ជើញចុះឈ្មោះចូលរួម កម្មវិធី សន្និសីទ ដែលមានរយៈពេលពីរថ្ងៃ ថ្ងៃទី០១ ប្រធានបទ៖ការចាប់ផ្តើមមុខរបរក្នុងវិស័យបច្ចេកវិទ្យា ថ្ងៃទី០២ ប្រធានបទ៖ ការកសាងប្រាក់ចំណូលតាមអនឡាញ ដែលចូលរួមដោយវាគ្មិនល្បីៗក្នុងវិស័យបច្ចេកវិទ្យានិង អ្នកផលិតមាតិការផងដែរ។

សម្រាប់ការចុះឈ្មោះចូលរួម សន្និសីទ បច្ចេកវិទ្យា សូមចុះឈ្មោះតាមរយៈតេលេក្រាម ខាងក្រោម៖
https://t.me/baksey_events
Photo 2025 05 12 14 04 21

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia