អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកមួយចំនួនប្រហែលជាធ្លាប់បានជួបរួចមកហើយ នូវករណីមានគេលួចចូូលប្រើប្រាស់អាខោនរបស់យើង ឬអាចនិយាយបានថាត្រូវបានគេហេក ហើយជុំវិញបញ្ហាទាំងអស់នេះគឺត្រូវបានបង្ហាញច្បាស់ៗនៅក្នុងមុខងារ Security and login ថែមទៀតផង។
សម្រាប់មុខងារ Security and login របស់ហ្វេសប៊ុកនេះគឺមានតួនាទីបង្ហាញរាល់ប្រវត្តិនៃការ Log in ចូលទៅប្រើប្រាស់គណនីរបស់អ្នក ដោយវាបង្ហាញទាំង ម៉ូឌែល ទូរស័ព្ទ កុំព្យូទ័រ ដែលធ្លាប់បានប្រើប្រាស់គណនីរបស់យើងឬកំពុងប្រើប្រាស់ជាដើម។
ដូច្នេះខាងក្រោមនេះគឺជារបៀបក្នុងការចូលទៅ Log out ចោលរាល់ទូរស័ព្ទឬកុំព្យូទ័រណាដែលអ្នកមិនស្គាល់ម៉ាកកុំពុងតែប្រើប្រាស់គណនីរបស់យើង។
- ចូលទៅកាន់ Setting & Privacy>Setting
- អូសចុះក្រោមបន្តិចមើលពាក្យថា Security and login
- បន្ទាប់មកអ្នកនឹងឃើញពាក្យថា Where you logged in ហើយចុចលើពាក្យ See all
- នោះវានឹងបង្ហាញរាល់ឧបករណ៍ប្រើប្រាស់ទាំងអស់ ដោយវាប្រាប់ទាំងពេលវេលា ម៉ោងនៃការចូលទៅប្រើប្រាស់ និងប្រភេទ Browser ដែលបានប្រើប្រាស់ផងដែរ
- ដូច្នេះបន្ទាប់ពីអូសមើលឃើញហើយ ប្រសិនបើម៉ូឌែលទូរស័ព្ទឬកុំព្យូទ័រណាមួយប្លែកពីរបស់យើងប្រើប្រាស់រាល់ថ្ងៃ គឺគ្រាន់តែចុចលើវា រួចចុចលើពាក្យ Log out ជាការស្រេច។
អត្ថបទដោយ៖ រិន មករា