ដូចដែលអ្នកបានដឹងហើយថា Apple បានកាត់ក្បាលឆកនៅលើ iPhone ដោយបំពាក់មកជាមួយនឹង Dynamic Island នៅលើ iPhone 14 Pro និង 14 Pro Max ក្នុងនោះផងដែរប្រសិនយើងកំពុងប្រើប្រាស់ iPhone ម៉ូដែលផ្សេងក្រៅពី iPhone 14 Pro Series ក៏យើងនៅតែអាចដាក់ Dynamic Island នេះបានដែរ។
ដូច្នេះខាងក្រោមនេះគឺជារបៀបក្នុងការដាក់ Dynamic Island ដែលគេកំពុងល្បីនៅលើ YouTube នៅលើម៉ូដែលទូរស័ព្ទក្រោម iPhone 14 Pro Series ដែលមាន4ដំណាក់កាលចាប់ចំណុចចាប់ផ្តើមរហូតដល់ ដំឡើងបានសម្រេច។
- ចូលទៅ Safari ហើយវាយពាក្យថា me
- បន្ទាប់មកទៀតចុចលើពាក្យ Browser នៅក្រោម MacDirtyCow
- អូសឡើងលើបន្តិចចុចលើពាក្យ Get នៅក្រោម Santander ហើយលើពាក្យ Get មួយតង់ទៀត
- បន្ទាប់មកចុចលើពាក្យ Open ហើយចុច Install
ដំណាក់កាលទី2
- ដើម្បីអាចដំណើរការបានយើងត្រូវចូលទៅកាន់ Setting>General>VPN & Device Management
- បន្ទាប់មកអ្នកនឹងឃើញ File ដែលបានទាញយកហើយចុចលើវា រួចចុលើពាក្យ Trust ដូចដែលបានក្នុងរូបខាងក្រោម
- បន្ទាប់ពី Install រួចអស់ហើយយើងត្រូវចូលទៅកាន់ App នោះដើម្បីកំណត់
ដំណាក់កាលទី3
- ចូទៅកាន់ App Santander រួចចុចលើសញ្ញាត្រេបីខាងលើ ហើយចុចលើពាក្យ Go to>Other
- បន្ទាប់មកវានឹងឱ្យអ្នកបញ្ចូល URL ហើយអ្នកទាំងអស់គ្នាអាចយក URL នេះទៅបញ្ចូលបាន(/var/containers/Shared/SystemGroup/systemgroup.com.apple.mobilegestaltcache/Library/Caches/com.apple.MobileGestalt.plist ) បន្ទាប់ពីបញ្ចូលហើយចុចលើពាក្យ Go
ដំណាក់កាលទី4
- ក្នុងដំណាក់កាលនេះអ្នកនឹងឃើញផ្ទាំងមួយទៀតហើយចុចលើពាក្យ CacheExtra
- ហើយចុចលើលីងមួយទៀតដែលផ្តើមដោយកូដ oPeik និងបញ្ចប់ដោយ កូដ Pzng ដូចបង្ហាញក្នុងរូប
- ចុងក្រោយយើងគ្រាន់តែចូលទៅប្តូរលេខនៅក្នុង ArtworkDeviceSubType ពីលេខ 2436 ទៅជាលេខ 2556 វិញ ( បញ្ចាក់៖ កុំភ្លេចថតលេខចាស់ទុកផង ក្រែងថ្ងៃណាមួយអ្នកចង់លុបវាចេញវិញ)
- ដើម្បីអាចដំណើរការបានយើងគ្រាន់តែថយទៅកាន់កន្លែងដើមវិញ ហើយចុចលើសញ្ញាត្រេបី រួចចុចលើពាក្យ Respring រងចាំវាបន្តិច វានឹងដំណើរការ។
ជាចុងក្រោយប្រសិនបើអ្នកទាំងអស់គ្នានៅមិនទាន់ច្បាស់ក្នុងការដាក់ Dynamic Island តាមរយៈអត្ថបទនេះទេអ្នកទាំងអស់គ្នាអាចរង់ចាំតាមដានវីដេអូលម្អិតនៅលើ Page Technology Cambodia បាន។
អត្ថបទដោយ៖ រិន មករា