គូរស្អាតសឹងដូចមែនទែន! តោះមកដឹងរបៀបងាយៗ ចូលទៅប្រើ AI ឲ្យគូររូបបែបខ្មែរនៅលើ Bing តាមទូរស័ព្ទដៃ
Makara Rin
MARCH 26 2023
គន្លឹះល្អៗ
1.3 K views
1 min read

នៅក្នុងអត្ថបទមុនខ្ញុំបានបង្ហាញទាក់ទងជាមួយនឹងរបៀបក្នុងការប្រើប្រាស់ AI ដើម្បីឲ្យជួយសម្រួលការងារប្រចាំថ្ងៃរបស់យើង ជាមួយនឹងការប្រើនូវ AI Chatbot មួយគឺ​ Microsoft Bing។ ដោយឡែកថ្មីៗនេះ Microsoft ក៏បានបញ្ចេញ AI ថ្មីមួយទៀតដែលមានសមត្ថភាពក្នុងការបង្កើតរូបភាពទៅតាមការស្រមើស្រមៃរបស់យើងបានទៀត ហើយក៏មានបងប្អូនមួយចំនួនក៏បានប្រើរួចហើយដែរ ដែលវា។

ដូច្នេះថ្ងៃនេះ ចាបខៀវ Technology Cambodia នឹងប្រាប់បងប្អូនទាំងអស់គ្នាពីរបៀបក្នុងការចូលទៅប្រើ​ AI ដើម្បីឲ្យវាគូររូបតាមបែបខ្មែរ នៅលើទូរស័ព្ទដៃ ថាតើវាមានសមត្ថភាពគូរបានស្អាតប៉ុណ្ណា វាអាចធ្វើតាមអ្វីដែលយើងប្រាប់ឬអត់? ដូច្នេះខាងក្រោមនេះគឺជារបៀបក្នុងការចូលទៅប្រើប្រាស់។

ដំណាក់កាលទី១

  • ត្រូវទាញយកកម្មវិធី Microsoft Bing ចេញពី​ Play Store ឬ​ App Store
  • បញ្ចូលគណនី Microsoft របស់អ្នកចូល
  • បន្ទាប់មកវាយពាក្យថា Bing Image Creator

1

ដំណាក់កាលទី២

  • បន្ទាប់ពីចុចហើយវានឹងបង្ហាញផ្ទាំងមួយដើម្បីឲ្យយើងបញ្ចូលអ្វីដែលយើងចង់ឲ្យវាគូរ
  • ពេលដែលបញ្ចូលនូវអ្វីដែលយើងចង់គូររួចហើយ​គ្រាន់តែចុលើពាក្យ Create វានឹងធ្វើការបញ្ចេញរូបឲ្យយើងតែម្តង
  • ហើយរូបទាំងអស់នោះក៏យើងអាចទាញវាទុកលើទូរស័ព្ទប្រើប្រាស់ក៏បានដែរ

2

Sample Pic

អត្ថបទដោយ៖ រិន មករា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia