កុំប្រហែស! អាខោន Facebook ៣ ប្រភេទដែលអ្នកប្រើងាយជាប់ Disable បំផុត ខណៈនេះជាដំណោះស្រាយភ្លាមៗ
Khunna - ឃុនណា
OCTOBER 16 2025
គន្លឹះល្អៗ
1.3 K views
3 mins read

ជាទូទៅ Facebook អាច​បិទ​ (Disable) គណនី​របស់អ្នកដោយសារ​មូលហេតុ​ជាច្រើន ដែល​ទាក់ទង​នឹង​ការ​បំពាន​គោលការណ៍​សហគមន៍ (Community Standards) របស់​ Facebook។ ដូច្នេះមកដឹងពីអាខោន ៣ ប្រភេទ​ងាយ​ជាប់ Disable បំផុត​រួម​មាន៖

Facebook Meta

./គណនី​ក្លែងក្លាយ ឬមិន​ពិតប្រាកដ (Fake Accounts): ប្រើ​ឈ្មោះ ព័ត៌មាន រូបភាព​ក្លែងក្លាយ, បង្កើត​គណនី​ច្រើន​ហួសហេតុ, ឬ​ក្លែងបន្លំ​ជា​អ្នកដទៃ។

Fake Facebook 1200x630.jpg

./ គណនី​បង្ហោះ​មាតិកា​បំពាន​ធ្ងន់ធ្ងរ (Severe Violation Content): បង្ហោះ Hate Speech, Harassment, អំពើ​ហិង្សា​ជាក់ស្តែង, មាតិកា​ផ្លូវភេទ, ព័ត៌មាន​មិន​ពិត​ បោកប្រាស់, ឬ​បំពាន​កម្មសិទ្ធិបញ្ញា។

Tc Quote   2025 10 16 T090136.419

./ គណនី​ធ្វើ​សកម្មភាព​ដូច Bot Spam (Bot/Spam): ធ្វើ​សកម្មភាព​ច្រើន​ហួសហេតុ​ក្នុង​ពេល​ខ្លី (Friend Request, Messaging, Liking, Commenting), ប្រើ​ឧបករណ៍​ស្វ័យប្រវត្តិកម្ម​ខុសច្បាប់, ឬ​ចូល Log In ពី​ទីតាំង​ច្រើន​ខុសប្រក្រតី ឬអាខោនច្រើនលើ Device តែមួយក៏អាចមានអាខោនណាមួយប្រឈមនឹងការ Disable បានដែល។ ជាពិសេសខមមិនច្រើនលើសលប់ និងដដែលៗ​ Copy ហើយយកទៅ Past បន្តនេះគឺហានិភ័យណាស់ ហ្វេសប៊ុកនឹងមិនចាប់ភ្លាមៗនោះទេតែបើច្រើនដងច្រើនសារគឺក្រុមហ៊ុននឹងធ្វើតាមវិធានការ។

Facebook Automatically Marks My Comment as Spam When Its V0 Qco5j9taa2hc1

Multiple Facebook Accounts

ដំណោះស្រាយ​ភ្លាមៗតើគួរធ្វើយ៉ាងណា? គួរតែយកមកវិញ ឬទុកចោល? ចំណុចនេះយកមកបាន ឬមិនបានវាអាស្រ័យលើអាខោនដែលអ្នកបានជាប់គាំងថាតើមានអ្វីដែលបង្ហាញទៅ Facebook ថាអាខោនអ្នកមានព័ត៌មានគ្រប់គ្រាន់ក្នុងការទាញយកមកវិញដែរ ឬទេ!

នៅ​ពេល​គណនី​ត្រូវ​បាន Disable (បិទ) ដំណោះស្រាយ​សំខាន់​បំផុត​គឺ​ការ​ដាក់​ពាក្យ​ប្ដឹង​តវ៉ា (Appeal) ទៅ Facebook

./ ការ​ដាក់​ពាក្យ​ប្ដឹង​តវ៉ា (Appeal) សម្រាប់​គណនី​ដែល​ត្រូវ​បាន​បិទ៖

  • ស្នើ​សុំ​ការ​ពិនិត្យ​ឡើងវិញ៖ ព្យាយាម Log In ហើយ​ចុច ស្នើ​សុំ​ការ​ពិនិត្យ​ឡើងវិញ (Request a Review) ដែល​លេច​ឡើង​ពេល​មាន​សារ​បិទ​គណនី។
  • បញ្ជាក់​អត្តសញ្ញាណ៖ ធ្វើតាម​ការណែនាំ​របស់ Facebook អាច​តម្រូវ​ឲ្យ​ផ្ទុក​ឡើង​ឯកសារ​ផ្លូវការ (អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន)។
  • ប្រើជំនួយ ដូចជា Email ដែលបានភ្ជាប់៖ ពិនិត្យ Meta Help Center ឬ​អាច​ប្រើ Email ដូចជា disabled@fb.com ដើម្បីដោះស្រាយ។

T C Pic   2025 10 16 T090953.192

២./ ការ​ការពារ​គណនី​ដែល​មិនទាន់​ត្រូវ​បាន​បិទ៖

  • កែ​សម្រួល​ព័ត៌មាន៖ ប្រើ​ឈ្មោះ​ពិត និង​ត្រូវ​ប្រាកដ​ថា​ព័ត៌មាន​សំខាន់ៗ​ត្រឹមត្រូវ។
  • បើក 2FA៖ ប្រើ Two-Factor Authentication ដើម្បី​ការពារ​ការ​លួច​ចូល
  • ជៀសវាង​សកម្មភាព​ស្ប៉ាម (Spam): កុំ​ធ្វើ​សកម្មភាព​លឿន​ហួសហេតុ​ដូចជា​ការ Add Friends ច្រើនអាខោនក្នុងពេលតែមួយ ឬ​ផ្ញើ​សារ​ច្រើនក្នុងពេលតែមួយ។
  • ពិនិត្យ​គុណភាព​គណនី៖ សម្រាប់​គណនី​អាជីវកម្ម សូម​ពិនិត្យ Account Quality ក្នុង Ad Manager

T C Pic   2025 10 16 T091815.232

គូសបញ្ជាក់ផងដែរថា ប្រសិនបើអាខោនគណនីរបស់អ្នកទាំងអស់គ្នាបានបំពេញព័ត៌មានផ្ទាល់ខ្លួនជាផ្លូវការក៏ដោយ បើអ្នកទាំងអស់គ្នាបានប្រើប្រាស់ខុស ហ្វេសប៊ុកប្រាកដជាចាប់ហើយ មិនមែនចាប់ភ្លាមៗនោះទេ​ គឺក្រុមហ៊ុនអាចមានជាការព្រមាន ២ ទៅ ៣ ដងតាមរយៈ Notification Email របស់អ្នកទាំងអស់គ្នា នោះវានឹងអាចជាប់រយៈពេល ១៨០ ថ្ងៃតាមការកំណត់ និងគោលការណ៍ហ្វេសប៊ុក។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia