ក្រុមច្រើនពេកក្នុង Telegram តោះមកដឹងរបៀបបង្កើត Folder ដាក់ក្រុមនិង Chat ទៅតាមផ្នែក
Makara Rin
MAY 22 2022
គន្លឹះល្អៗ
1 K views
1 min read

អ្នកដែលកំពុងតែជួបប្រទះជាមួយបញ្ហាក្រុមមានច្រើននៅក្នុង Telegram គឺប្រាកដជាបានដឹងហើយ គឺវាពិបាកក្នុងការស្វែងរក Chat នរណាម្នាក់ លើសពីនេះទៅទៀតនោះចំពោះសារណាចាស់ៗនៅត្រូវកប់ទៅក្រោមពិបាករកថែមទៀតផង។

ហើយថ្ងៃនេះ Technology Cambodia នឹងនាំអ្នកទាំងអស់គ្នាទៅដឹងពីរបៀបក្នុងការបង្កើត Folder ដើម្បីដាក់ Chat ឬ Group ទាំងនោះទៅតាមប្រភេទដើម្បីងាយស្រួលរកថ្ងៃក្រោយ។

របៀបបង្កើត

  • ដំបូងចូលទៅកាន់ Setting
  • បន្ទាប់មកចូលទៅកាន់ពាក្យថា Chat Folders
  • រួចចុចលើពាក្យថា​ Create New Folder
  • ធ្វើការដាក់ឈ្មោះ Folder នោះ
  • ហើយចុចលើពាក្យ Add Chat ដើម្បីទាញយក Chat ណាដែលអ្នកបញ្ចូលវាទៅក្នុង Folder
  • រួចចុចលើពាក្យ Create ខាងលើផ្នែកខាងស្តាំជាការស្រេច

1

អត្ថបទដោយ៖ រិន មករា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia