ប្រើហ្វេសប៊ុកយូរហើយ ធ្លាប់ចុច Follow តាមដានអ្នកណាខ្លះ? នេះជារបៀបចូលទៅឆែកមើល
Makara Rin
JUNE 2 2022
គន្លឹះល្អៗ
869 views
1 min read

បើកហ្វេសប៊ុកមកឃើញតែមុខអ្នកផុសដដែលៗ មិនសូវឃើញមានមុខអ្នកថ្មីចូលសោះ តើអ្នកដឹងទេ ពេលខ្លះ អាខោនហ្វេសប៊ុកទាំងអស់ដែលអ្នកបានឃើញនោះ គឺសុទ្ធសឹងតែជាអាខោនដែលអ្នកធ្លាប់បានចុច​ Follow គេ ហើយអ្នកចង់ដឹងទេ តាំងពីចាប់ផ្តើមប្រើហ្វេសប៊ុកមកធ្លាប់បានចុច Follow គេអស់ប៉ុន្មាននាក់ហើយ?

ថ្ងៃនេះ​ Technology Cambodia នឹងនាំអ្នកទាំងអស់គ្នាទៅដឹងពីរបៀប​ក្នុងការចូលទៅឆែកមើលថាតើនរណាខ្លះដែលអ្នកធ្លាប់បានចុច Follow ហើយបើច្រើនពេកអ្នកក៏អាចធ្វើការចូលទៅ Unfollow ចេញវិញក៏បានដែរ។

របៀបចូលទៅមើល

ដំណាក់កាលទី1

  • ចូលទៅកាន់​ហ្វេសប៊ុករួចចុចលើពាក្យ Menu នៅខាងស្តាំដៃក្រោមគេ
  • ចុចលើសញ្ញា Setting ខាងលើ
  • ហើយចុចក្នុងប៊ូតុង​ Search ស្វែងរកពាក្យ​ថា Access Profile Information

1

ដំណាក់កាលទី2

  • បន្ទាប់ម​កចុចលើពាក្យ Connections ហើយចុចលើពាក្យ See More
  • រួចចុចលើពាក្យ Who You Follow
  • បន្ទាប់ពីចុចហើយអ្នកនឹងឃើញទាំងអស់ថានរណាខ្លះដែលអ្នកធ្លាប់បានចុច Follow Unfollow ជាដើម មិនតែប៉ុណ្ណោះវាក៏បង្ហាញទាំងថ្ងៃ ខែ ឆ្នាំ ដែលយើងបានចុច Follow Unfollow ថែមទៀតផង។

2

អត្ថបទដោយ៖ រិន មករា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia