WiFi ភ្ជាប់ហើយតែភ្លេចលេខកូដ នេះជារបៀបចូលទៅឆែកមើលលេខកូដ WiFi នៅក្នុង Computer
Makara Rin
JULY 5 2022
គន្លឹះល្អៗ
1.1 K views
1 min read

ចំពោះរឿងមួយនេះអ្នកដែលប្រើប្រាស់កុំព្យូទ័រភាគច្រើន​​ប្រហែលជាធ្លាប់បានជួបរួចមកហើយ ដោយពេលខ្លះយើងបានភ្ជាប់​ WiFi នៅកន្លែងណាមួយប៉ុន្តែយើងមិនចាំថាលេខកូដនោះ​ប៉ុន្មានខ្លះទេ ដូច្នេះថ្ងៃនេះ​ Technology Cambodia នឹងនាំអ្នកទាំងអស់គ្នាទៅដឹងពីរបៀបងាយៗដើម្បីចូលឆែកមើលថាលេខកូដ WiFi​ ដែលយើងបានភ្ជាប់មានប៉ុន្មានខ្លះ។

របៀបចូលទៅឆែកមើល

  • ចុចមៅស៍ស្តាំលើសេវា WiFi ដែលបានភ្ជាប់រួច
  • ហើយយកពាក្យថា Open Network & Internet Setting
  • ឆឆ

    • បន្ទាប់ចុចលើពាក្យ Network and Sharing Center
    • ចុចទៅលើឈ្មោះ WiFi ដែលអ្នកបានភ្ជាប់​ហើយចុចលើពាក្យ​ Wireless Properties
    • ចុងក្រោយគ្រាន់តែចុចលើពាក្យ Security ហើយចុចសញ្ញាគ្រីសលើពាក្យ Show characters នោះអ្នកនឹងឃើញលេខកូដដែលបានភ្ជាប់ហើយ។

    ាសដដសថ

    អត្ថបទដោយ៖​ រិន មករា

    បន្តអានអត្ថបទបន្ទាប់
    ស្វែងយល់អំពីពួកយើង
    ទំនាក់ទំនង​មក​ពួក​យើង
    © 2025 Baksey Media. All Rights Reserved.
    Developed by: Technology Cambodia