កុំព្យូទ័រគឺជាកន្លែងមួួយសម្រាប់ផ្ទុកនូវឯកសារពិសេសៗផ្ទាល់ខ្លួនជាច្រើន ក៏ដូចជាសម្រាប់ធ្វើការងារប្រចាំថ្ងៃផងដែរ ប៉ុន្តែតើអ្នកដឹងទេថារាល់ការចុចឬការធ្វើអ្វីផ្សេងៗទាំងអស់លើកុំព្យូទ័ររបស់អ្នកគឺវាកត់ទុកទាំងអស់ ម្យ៉ាងទៀតប្រសិនបើមានអ្នកខ្ចីកុំព្យូទ័រអ្នកទៅប្រើ យើងក៏អាចចូលទៅឆែកដឹងទាំងអស់ថាគេបានចុចអ្វីខ្លះ។
ថ្ងៃនេះ Technology Cambodia នឹងនាំអ្នកទាំងអស់គ្នាទៅដឹងពីគន្លឹះងាយៗក្នុងការចូលទៅឆែកមើលប្រវត្តិនៃការប្រើប្រាស់ក្នុងកុំព្យូទ័ររបស់អ្នក។
Browser History
ចំពោះវិធីសាស្រ្តនេះជឿជាក់ថាអ្នកទាំងអស់គ្នាប្រាកដជាបានដឹងហើយ ដូច្នេះដើម្បីចង់ដឹងថាគេបានចូលទៅមើលអ្វីខ្លះយើងគ្រាន់តែចូលទៅកាន់ Browser នីមួយៗរួចចុចលើសញ្ញា ចុចបី រួចយកពាក្យ History ជាការស្រេច។
Event Viewer
ចំពោះមុខងារមួយនេះគឺមាននៅក្នុង Window ដែលវាកត់ចំណាំទុកទាំងអស់មិនថាពេលណាកុំព្យូទ័រយើងបើកឬពេលបិទនោះទេ ហើយដើម្បីឆែកមើលបានគ្រាន់តែធ្វើតាមវិធីខាងក្រោម៖
- Window> វាយពាក្យ Event View>ចុច 2ដងលើ Window Logs នោះវានឹងបង្ហាញរាល់ព័ត៌មានទាំងអស់ឱ្យឃើញហើយ។
Recent
ចំពោះវិធីសាស្រ្តចុងក្រោយនេះ គឺបង្ហាញច្បាស់ៗតែម្តង មិនថាអ្នកចូលបើកកម្មវិធីអ្វី ចូលមើលវីដេអូ ឬមើលរូបភាពក៏ដោយគឺវាបង្ហាញទាំងអស់ហើយខាងក្រោមនេះគឺជាវិធីចូលទៅឆែកមើល៖
- ចុចប៊ូតុង Window + R> វាយពាក្យថា Recent>Enter នោះអ្នកនឹងឃើញនូវរាល់ប្រវត្តិដែលអ្នកបានធ្វើ ទៅតាមពេលវេលាផងដែរ។
អត្ថបទដោយ៖ រិន មករា