ក្រៅពីចំនួនកំណត់នៃ Friends 500នាក់ នៅលើហ្វេសប៊ុក នៅមានមុខងារមួយទៀតគឺ Follower ដែលវាអាចផ្ទុកបានចំនួនរាប់ម៉ឺននាក់ឯណោះ ប៉ុន្តែសម្រាប់អ្នកវិញធ្លាប់ឃើញទេ មានអាខោនហ្វេសប៊ុកខ្លះ បានដាក់ Follower ក្លែងក្លាយដើម្បីបន្លំភ្នែកយើងឱ្យចុច Follow គេបន្ថែមទៀត។
ដូច្នេះថ្ងៃនេះចាបខៀវ Technology Cambodia នឹងនាំអ្នកទាំងអស់គ្នាទៅដឹងពីរបៀបងាយៗដែលគេអាចចាក់ Follower ក្លែងក្លាយនេះដើម្បីទាក់ទាញអ្នក Follow ថ្មីៗនៅក្នុង ហ្វេសប៊ុក យើងកាន់តែច្រើន។
ដំណាក់កាលទី1
- ចូលទៅកាន់ ហ្វេសប៊ុក រួចចូលទៅ Profile របស់អ្នក
- ចុចលើ Edit profile
- អូសឡើងលើឱ្យផុតហើយចុចលើពាក្យ Add ត្រង់មុខងារ Link
- បន្ទាប់មកចុចលើពាក្យ Add Social Link
ដំណាក់កាលទី2
- ចុចលើពាក្យ Platform ហើយជ្រើសរើសយក Spotify (ព្រោះវាមាន Logo ស្រដៀងគ្នាទៅហ្នឹងមុខងារ Follow ក្នុងហ្វេសប៊ុកដែរ)។
- នៅត្រង់កន្លែងបំពេញឈ្មោះអ្នកគ្រាន់តែសរសេរថា << Followed by + ចំនួន Follower ដែលអ្នកចង់ដាក់ >> ឧទាហរណ៍ដូចបង្ហាញក្នុងរូបខាងក្រោម។
- ដូច្នេះគ្រាន់តែចុចពាក្យ Save ជាការស្រេច។
គូសបញ្ជាក់ផងដែរថា អ្នកក៏អាចដាក់បន្ថែមនូវ Follower នៃ Platform ផ្សេងៗជាច្រើនទៀតបានផងដែរ ប៉ុន្តែប្រសិនបើអ្នកដាក់លីងនៃ Platform ដែលកំពុងតែប្រើចូលគឺរឹតតែល្អ ហើយសម្រាប់វិធីសាស្រ្តខាងលើគឺគ្រាន់តែជាការលម្អក៏ដូចជាធ្វើឱ្យមានភាពទាក់ទាញតែប៉ុណ្ណោះ។
អត្ថបទដោយ៖ រិន មករា