Apple ដាក់មុខងារមួយនៅក្នុង iPhone បញ្ចូលថ្មហើយជួយដល់បរិស្ថានទៀត ដឹងទេ វាជួយតាមរយៈអ្វី
Makara Rin
MARCH 19 2023
អេឡិចត្រូនិក
370 views
1 min read

អ្នកដែលប្រើ iPhone ប្រហែលជាបានឃើញរួចមកហើយនូវមុខងារមួយដែលមានឈ្មោះថា Clean Energy ដែលស្ថិតនៅក្នុង Battery health & charging ដែលមុខងារនេះគឺមានតួនាទីក្នុងការកាត់បន្ថយនូវសារធាតុកាបូនចេញពីផែនដីតាមរយៈបញ្ចូលថាមពលអគ្គិសនីចូលក្នុងទូរស័ព្ទ ដែលមុខងារមួយនេះគឺ Apple បានបញ្ចេញតាំងពី iOS 16.1 មកម្លេះ។

ហើយថ្ងៃនេះយើងនឹងទៅដឹងក៏ដូចជាស្គាល់ថាតើមុខងារមួយនេះមានតួនាទីជួយដល់បរិស្ថានយ៉ាងដូចម្តេចខ្លះ?​ ហើយមុខងារមួយនេះអាចជួយដល់សុខភាពថ្មរបស់យើងដែរឬទេ?

សម្រាប់មុខងារ Clean Energy នេះគឺអ្នកទាំងអស់គ្នាគ្រាន់តែចូលទៅកាន់ Setting>Battery>Battery Health & Charging ។ នៅពេលដែលអ្នកបើកមុខងារនេះ iPhone នឹងធ្វើការព្យាករណ៍ពីសារធាតុកាបូនដែលបំភាយ​ក្នុងបរិស្ថាននៅក្នុងតំបន់ដែលយើងរស់នៅ បន្ទាប់មកទៀតវានឹងបញ្ចូលថាមពលចូលទៅក្នុងទូរស័ព្ទនៅពេលដែលថាមពលអគ្គិសនីស្អាតត្រូវបានផលិតចេញមក។

iOS 16 iPhone 13 Pro Settings Battery Battery Health Charging Clean Energy Charging Callout

យ៉ាងណាមិញសម្រាប់មុខងារមួយនេះ គឺវាមិនធ្វើការបញ្ចូលថាមពលអគ្គិសនីស្អាតចូលទៅក្នុង iPhone ភ្លាមៗនោះទេពោលគឺទាល់តែកន្លែងណាដែលយើងចំណាយពេលសាកថ្មយូរដូចជា នៅតាមផ្ទះ ឬនៅកន្លែងធ្វើការជាដើម។ ដូច្នេះពេលដែលយើងបើកមុខងារនេះគឺវាអាចនឹងធ្វើការសាកថ្មចំណាយពេលយូរជាងការសាកធម្មតាដោយមិនបើកមុខងារ Clean Energy ។

គូសបញ្ជាក់ផងដែរថា ប្រសិនបើអ្នកមិនចង់ចំណាយពេលយូរក្នុងការសាកថ្មទេអ្នកក៏អាចបិទមុខងារនេះបានព្រោះ ម្យ៉ាងទៀតសម្រាប់ការស្រូបយកថាមពលអគ្គិសនីស្អាតចូលក្នុងទូរស័ព្ទរបស់យើងគឺមិនទាន់ដំណើរនៅក្នុងស្រុកខ្មែរយើងទេពោលគឺដំណើរការតែនៅសហរដ្ឋអាមរិចប៉ុណ្ណោះក្នុងពេលបច្ចុប្បន្ន។

អត្ថបទដោយ៖ រិន មករា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia