បោកមិនបែក ត្រាំទឹកមិនខូច! ទូរស័ព្ទដៃ ១ គ្រឿងនេះកំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំងលើទីផ្សារស្មាតហ្វូននៅកម្ពុជា
Khunna - ឃុនណា
FEBRUARY 2 2026
ឌីជីថល
686 views
2 mins read

កាលពីរសៀលថ្ងៃទី31 មករា 2026 ក្រុមហ៊ុនទូរស័ព្ទដៃ HONOR បានដាក់សម្ពោធនូវស្មាតហ្វូនម៉ូដែលថ្មី HONOR X9d 5G ជាសមាជិកថ្មីបំផុត ផ្តល់នូវបទពិសោធន៍ដែលនឹកស្មានមិនដល់ជាមួយនឹងភាពធន់កម្រិតកំពូល និងថាមពលថ្មធំដែលគ្មានគូប្រៀប មានតម្លៃត្រឹមតែ $349 នៅក្នុងទីផ្សារស្មាតហ្វូនប្រទេសកម្ពុជា។ 

Thumbnail (1)

HONOR X9d 5G បំពាក់ថាមពលថ្មធំបំផុត 8300mAh នៅកម្ពុជាក្នុងឆ្នាំ 2026 អាចប្រើប្រាស់បានរហូតដល់ទៅ 3ថ្ងៃដោយគ្មានបញ្ហា គ្មានបារម្ភរឿងអស់ថ្មទេ។ ជាពិសេស បំពេញថ្មចូលវិញក្នុងល្បឿនលឿន 66W។ បន្ថែមពីថ្មធំមួយមុខមិនគ្រប់ទេ HONOR X9d 5G មានសមត្ថភាពធន់ជាមួយនឹងការធ្លាក់រហូតដល់កម្ពស់ 2.5m និងមានមុខងារពីការជ្រាបទឹក ទោះស្ថិតក្នុងស្ថានភាពដែលមានសម្ពាធទឹកខ្លាំង និងការពារធូលីដីកម្រិតខ្លាំង IP69K។ អ្វីដែលពិសេសមែនទែន HONOR X9d សម្រាប់ឆ្នាំ2026 គឺបាននាំមកនូវសេវាអ៊ីនធើណែត 5G

Honor Confirms Honor X9d 5 G Coming Soon to Malaysia Kv Scaled

21

កាមេរ៉ា HONOR X9d មានទំហំធំរហូតដល់ 108MP ដែលអាចធ្វើការថតរូបបានយ៉ាងច្បាស់ និងផ្តល់នូវគុណភាពរូបភាពភ្លឺស្អាតគ្រប់កាលៈទេសៈ។ HONOR X9d ប្រើប្រាស់បន្ទះឈីបខ្លាំង Snapdragon 6Gen4 ដែលធ្វើឲ្យការប្រើប្រាស់ទៅដោយរលូន ជាពិសេសសម្រាប់ការអូសហ្គេមដែលមានក្រាហ្វិកខ្ពស់ៗក៏វាអាចដំណើរការយ៉ាងរលូនផងដែរ។ ស្មាតហ្វូនមួយនេះក៏បំពាក់នូវ RAM ធំ 12GB+12GB=24GB និងមានទំហំផ្ទុក 256GB ROM ដែលអាចផ្ទុករូបភាពនិងឯកសារយ៉ាងច្រើនសន្ធឹកសន្ធាប់។

622407235 884042867670964 7673313176719121646 N

HONOR X9d 5G មិនត្រឹមតែលេចធ្លោលើភាពធន់នៃអេក្រង់ និងថាមពលថ្មនោះទេ ប៉ុន្តែវាថែមទាំងបានបំពាក់នូវបច្ចេកវិទ្យា AI យ៉ាងពេញលេញ ដើម្បីបំពេញតម្រូវការប្រើប្រាស់ប្រចាំថ្ងៃឱ្យកាន់តែមានភាពឆ្លាតវៃ។ តាមរយៈមុខងារ AI Edit អ្នកអាចក្លាយជាអ្នកកែរូបអាជីពដោយមិនបាច់ប្រើ App ជំនួយ ដែលមានសមត្ថភាពអាចលុបរូបភាពមិនចង់បាន (AI Eraser), កាត់រូប (Cut-out) និងពង្រីកគុណភាពរូបភាពឱ្យកាន់តែច្បាស់ (Upscale) ជាដើម។ សម្រាប់ការងារ និងការសិក្សាវិញ AI Productivity នឹងក្លាយជាជំនួយការដ៏ពូកែក្នុងការកត់ត្រា បកប្រែភាសាភ្លាមៗ និងជួយតាក់តែងអត្ថបទឱ្យកាន់តែមានប្រសិទ្ធភាព។ អ្វីដែលកាន់តែពិសេសនោះគឺ AI Button ដែលផ្តល់ផ្លូវកាត់យ៉ាងរហ័សក្នុងការស្វែងរកព័ត៌មានតាមរយៈការគូសរង្វង់លើអេក្រង់ (Circle to Search) និងការជជែកពិភាក្សាជាមួយ AI ជំនាន់ថ្មីដូចជា Gemini Live ដែលធ្វើឱ្យបទពិសោធន៍នៃការប្រើប្រាស់ស្មាតហ្វូនរបស់អ្នកកាន់តែអស្ចារ្យ និងងាយស្រួលជាងពេលណាៗទាំងអស់។

16 (2)

HONOR X9d 5G មកជាមួយជម្រើស 3 ពណ៌គឺ Reddish Brown, Sunrise Gold, Midnight Black  ដូចនេះសម្រាប់អតិថិជនដែលមានបំណងចង់ផ្លាស់ប្តូរទូរស័ព្ទអាចងាកមកមើល HONOR X9d 5G នេះបានជាមួយនឹងតម្លៃសមរម្យបំផុតត្រឹមតែ $349 នឹងបន្ថែមកាដូដែលមានតម្លៃសរុប $40 រួមមាន៖ កាតាប, ស្រោមការពារទូរស័ព្ទ និងកញ្ចក់ការពារ៕ 
សូមតាមដាន ហ្វេសបុកផេក HonorCambodia ​ដើម្បីទទួលពត៌មានថ្មី។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia