បងប្អូនដែលកំពុងតែកាន់បណ្ណបើកបរគ្រប់ប្រភេទដែរហួសសុពលភាពចាប់ពី៣០ថ្ងៃឡើងទៅនិងមានការពិន័យ៥០០រៀលក្នុងមួយថ្ងៃ
Lee Then
JULY 8 2024
យានយន្ត
62 views
1 min read

បងប្អូនដែលកំពុងតែកាន់បណ្ណបើកបរគ្រប់ប្រភេទដែរហួសសុពលភាពឬក៏ជិតផុតកំណត់អីត្រៀមអោយហើយទៅព្រោះថាបើហួតសុពលភាពចាប់ពី៣០ថ្ងៃឡើងទៅនិងមានការពិន័យ៥០០រៀលក្នុងមួយថ្ងៃ ចឹងថ្ងៃនេះខ្ញុំនិងប្រាប់បងប្អូនទាំងអស់គ្នាថាគួរតែបន្តរវាបានដោយរបៀបណានិងមានឯកសារអីខ្លះដែលបងប្អូនត្រូវកាន់ទៅជាមួយកុំអោយខាតពេលនិងចំណាយថវិការប៉ុន្មាន

Drivers License.jpg

នេះបើយើងតាមសេចក្តីប្រកាសរបស់ ក្រសួងសាធារណការ​ និងដឹកជញ្ជូន បានអោយដឹងថា

បណ្ណបើកបរដែលហួសសុពលភាព អាចស្នើសុំបន្តរសុពលភាពបាន ដោយមានឯកសាតម្រូវអោយផ្ចាប់មកជាមួយដូចជា

១,បណ្ណបើកបរដែលត្រូវបន្តរសុពលភាព (ច្បាប់ដើម)

២,អត្តសញ្ញាណប័ណ្ណសញ្ជាត់ខ្មែរ (និងច្បាប់ចម្លងដែលមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច)

៣,លិខិតបញ្ចាក់កាយសម្បទា (បញ្ជាក់លិខិតនេះអាចធ្វើនៅកន្លែងផ្តល់សេវ៉ាបាន)

441416457 763609835950013 2474359683011010506 N.jpg

៤,រូបថត 4x6 ដែលមានផ្ទៃខាងក្រោយព៍ណសចំនួន៣សន្លឹក

ចឹងសម្រាប់បណ្ណបើកបរដែល ហួតសុពលភាពចាប់ពី៣០ថ្ងៃឡើងទៅនិងមានការពិន័យ៥០០រៀលក្នុងមួយថ្ងៃ

ហើយសម្រាប់តម្លៃសេវ៉ាវិញ បណ្ណប្រភេទ (ក)២០០០០៛ បណ្ណប្រភេទ(ខ​ គ ឃ ង)មានតម្លៃ ៣០០០០៛

 អត្ថបទនេះត្រូវបានដកស្រងចេញពី ក្រសួងសាធារណការ និងដឹកជញ្ជូន 

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia