ជាទូទៅអាខោនហ្វេសប៊ុកដែលបានភ្ជាប់ជាមួយ Gmail តែងតែមានសុវត្ថិភាពជាងអាខោនទូទៅដែលភ្ជាប់ជាមួយលេខទូរស័ព្ទ តែក្នុងករណីអ្នកប្រើប្រាស់បានភ្ជាប់ជាមួយ Email ដែលខ្សោយមិនមានមុខងារការពារខ្លាំងក៏នៅតែរងការហានិភ័យផងដែរ ដូច្នេះមកដឹងពីសញ្ញាទាំង ៣ នេះដែលបង្ហាញថាអាខោន Facebook របស់យើងកំពុងត្រូវបានគេលួចចូលប្រើប្រាស់។


- ដូច្នេះជៀសវាងកុំឲ្យជននោះចូលគ្រប់គ្រងអាខោនយើងបានត្រូវប្រញ្ញាប់ដូរ Password ជាបន្ទាន់តាមដែលអាចធ្វើទៅបាន ដោយអ្នកទាំងអស់គ្នាចូលទៅកាន់ Menu រួចចូលទៅកាន់ Settings ដោយយកពាក្យថា Password and security រួចចុចពាក្យ Change Password និងចុចលើអាខោនរបស់យើង បន្ទាប់មកទៀតវាយ Password ចាស់ចូលជាមុនសិនសឹមវាយ Password ថ្មីចូល និងវាយ Password ថ្មីម្តងទៀតនៅក្រឡោនទី ៣ (Re-type password) រួចចុច Change Password ជាការស្រេច។
- ប្រសិនបើអ្នកសង្កេតឃើញមានឧបករណ៍ចម្លែកដែលមិនស្គាល់ប្រភពកំពុងប្រើប្រាស់អាខោនរបស់អ្នក អ្នកត្រូវប្រញាប់លុបវាចេញជាបន្ទាន់តាមរយៈមុខងារ Settings & Privacy ក្នុងកម្មវិធី Facebook។ ដំបូង ចូលទៅកាន់ Settings រួចប្រើប្រាស់ប្រអប់ស្វែងរកដោយវាយពាក្យថា Security Checkup ដើម្បីចូលទៅកាន់ Account Center រួចបន្តទៅផ្នែក Password and Security។ នៅទីនោះ អ្នកនឹងឃើញបញ្ជីឧបករណ៍ទាំងអស់ដែលកំពុងឡុកចូល (Log in) ដូចជា iPhone, Samsung ឬ Windows PC រួមជាមួយទីតាំង និងពេលវេលាច្បាស់លាស់។ ប្រសិនបើសង្ស័យលើឧបករណ៍ណាមួយ អ្នកគ្រាន់តែចុចលើ Select Devices រួចជ្រើសរើសឧបករណ៍នោះ ហើយចុចពាក្យ Log out ជាការស្រេច ដើម្បីការពារសុវត្ថិភាពអាខោនរបស់អ្នកពីការលួចប្រើប្រាស់ដោយខុសច្បាប់។

គូសបញ្ជាក់ផងដែរថា រាល់ការព្យាយាម Login ណាមួយដែលមិនមែនជាយើងនុះកម្មវិធីហ្វេសប៊ុកនឹងផ្តល់ដំណឹងដល់យើងតាមរយៈ Notifications
Facebook និងតាមរយៈ Gmail ដែលយើងបានភ្ជាប់ជាមួយអាខោនហ្វេសប៊ុក។
នៅអត្ថបទបន្ទាប់ខ្ញុំនឹងប្រាប់ពីវិធីការពារអាខោនហ្វេសប៊ុកឲ្យមានសុវត្តិភាពជាងមុន
និងមិនងាយមាននរណាចូលលេងបានក្រៅពីយើងម្ចាស់អាខោន។
