ប្រញាប់ដូរចេញ! អ្នកប្រើ iPhone បើឃើញលោតសញ្ញាទាមទារ Password ទម្រង់បែបនេះសូមប្រយ័ត្ន
Khunna - ឃុនណា
OCTOBER 8 2025
គន្លឹះល្អៗ
1.6 K views
3 mins read

ការប្រើប្រាស់ Apple ID របស់នរណាម្នាក់ផ្សេងទៀត នៅលើឧបករណ៍ iPhone, iPad, Mac របស់អ្នក គឺជាកំហុសដ៏ធ្ងន់ធ្ងរ ហើយវាអាចបង្កផលប៉ះពាល់ធំៗជាច្រើន ទាំងផ្នែក សុវត្ថិភាពទិន្នន័យ ភាពឯកជន និង ដំណើរការរបស់ឧបករណ៍។ រាល់ពេលដែលអ្នកប្រើ ឬចុចទូរស័ព្ទនោះវានឹងលោតសញ្ញាទាមទារ Password ទាំងដែលអ្នកមិនបានដឹងខ្លួនថាទូរស័ព្ទដែលទិញយកមកប្រើនោះនៅជាប់កម្មសិទិ្ធម្ចាស់ដើម ឬអ្នកទទួលបាន Apple ID មិនស្គាល់ប្រភពយកមកប្រើប្រាស់។ ដំណោះស្រាយល្អបំផុតគឺ ទាក់ទងម្ចាស់ដើម ឬ ហាងជួសជុលទូរស័ព្ទ ព្រោះថាហាងខ្លះផ្តល់សេវាកម្មដោះ iCloud ដោយការប្រើប្រាស់ Hardware Bypass Server Service បាន។

I Cloud Guide 20220218

សម្រាប់ចំណុចដែលប្រឈមនឹងហានិភ័យនោះគឺ៖

១./ បាត់បង់ភាពឯកជន និងលែងមានសុវត្ថិភាព៖ ម្ចាស់ដើមនៃ Apple ID នោះអាចមានសិទ្ធិចូលមើល និងគ្រប់គ្រងទិន្នន័យសំខាន់ៗរបស់អ្នកស្ទើរតែទាំងអស់។ ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកដូចជា រូបថត វីដេអូ ឯកសារ (Files) និង បញ្ជីទំនាក់ទំនង (Contacts) ដែលបានរក្សាទុកក្នុង iCloud នឹងធ្វើសមកាលកម្ម (Sync) ទៅកាន់ Apple ID របស់គេ។ ម្ចាស់ដើមអាចមើល ឬ លុបទិន្នន័យទាំងនោះចេញ ពីឧបករណ៍របស់អ្នកពីចម្ងាយបានយ៉ាងងាយ។

C8c4a0bf1a036450d2910daa1d538c40

./ តាមដានទីតាំង (Location Tracking) ម្ចាស់ Apple ID អាចប្រើកម្មវិធី Find My (ស្វែងរករបស់ខ្ញុំ) ដើម្បីតាមដានទីតាំងពិតប្រាកដ នៃទូរស័ព្ទរបស់អ្នកបានគ្រប់ពេលវេលា ត្រូវចាំថាសុវត្ថិភាពទីតាំង គឺសំខាន់ទោះអ្នកទៅដល់ទីណាក៏គេអាចដឹងបានដែរ។

Significant Locations 1200x630

./ការចំណាយដោយគ្មានការអនុញ្ញាត (Unauthorized Spending): ប្រសិនបើ Apple ID នោះមានភ្ជាប់ជាមួយកាតធនាគាររបស់ម្ចាស់ដើម គេអាចប្រើប្រាស់វាដើម្បីទិញកម្មវិធី ឬរបស់របរផ្សេងៗ ពី App Store ដោយទូរស័ព្ទរបស់អ្នកជាឧបករណ៍ដែលបានអនុញ្ញាតឲ្យទិញទាំងដែលអ្នកមិនបានដឹងអ្វីទាំងអស់ (Trusted Device)

2 Dont Fall for That Sneaky Icloud Storage Alert in Your Inbox

./ឧបករណ៍អាចត្រូវបានចាក់សោរ (Activation Lock)នេះគឺជាហានិភ័យធំបំផុត ដែលបណ្តាលមកពីការជាប់ iCloud របស់គេ។ នៅពេលដែលទូរស័ព្ទត្រូវ បានចាក់សោរ (Locked) អ្នកនឹងមិនអាចប្រើប្រាស់វាបានទៀតឡើយ ហើយវានឹងតម្រូវឲ្យបញ្ចូល Apple ID និង Password របស់ម្ចាស់ដើមតែប៉ុណ្ណោះ។ ជាពិសេសវាមិនអាច Update Download កម្មវិធីបាន មានន័យថាឧបករណ៍របស់អ្នកនឹងតម្រូវឲ្យបញ្ចូល លេខសម្ងាត់របស់ម្ចាស់ដើម រាល់ពេលដែលអ្នកចង់ទាញយក ឬធ្វើបច្ចុប្បន្នភាព (Update) កម្មវិធីដែលបានទាញយកដោយ Apple ID របស់គេ។

1753619431760

គូសបញ្ជាក់ផងដែរថា បញ្ហានេះភាគច្រើនកើតទៅលើ ការទិញទូរស័ព្ទមួយទឹកពីកន្លែងមិនច្បាស់លាស់ ទិញតគ្នាប្រើពីម្ចាស់មួយទៅម្ចាស់មួយជាដើម ហើយត្រូវប្រាកដថា ម្ចាស់ដើមបាន Sign Out ចេញពី iCloud ទាំងស្រុង ហើយបិទមុខងារ Find My មុននឹងធ្វើការ Restore ឧបករណ៍នោះឲ្យទៅជាសភាពដើមវិញ (Factory Reset) ដើម្បីធានាថាវាគ្មានជាប់ iCloud នោះទេ។ បន្ទាប់មកត្រូវបង្កើត Apple ID ផ្ទាល់ខ្លួន ហើយចងចាំ Password ឲ្យបានច្បាស់លាស់។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia