ថ្មីៗនេះហ្គេម Gumball 3000: World Tour ត្រូវបានប្រកាសចេញផ្សាយជាផ្លូវការនៅថ្ងៃទី 0៨ ខែកក្កដា ឆ្នាំ ២០២៥។ ដោយត្រូវបានចេញផ្សាយដើម្បីអបអរខួប 25 ឆ្នាំនៃព្រឹត្តិការណ៍ Gumball 3000 Rally ដ៏ល្បីល្បាញលើពីភពលោក។
Game Gumball 3000 World Tour ដែលជាហ្គេមផ្លូវការរបស់ Gumball 3000 Rally គឺមានរួមបញ្ចូលទាំងផែនទីប្រទេសកម្ពុជា ជាពិសេស ទឹកដីក្រុង សៀមរាប ផងដែរ។
ដោយសារតែកាលពីកន្លងទៅ Rally Gumball 3000 ពិតប្រាកដបានធ្វើដំណើរឆ្លងកាត់ប្រទេសកម្ពុជា ជាផ្នែកមួយនៃខួបលើកទី ២៥ របស់ខ្លួននៅឆ្នាំ 2024 ហើយហ្គេមនេះក៏បានយកតាមដានផ្លូវពិតប្រាកដពេលដែលកម្ពូជាបានសហការជាមួយ Gumball ដើម្បីធ្វើ Car Meet និង Long Road ជាមួយគ្នាផងដែរ។
ដូច្នេះហើយ ប្រសិនបើអ្នកទាំងអស់គ្នា Download ហ្គេមនោះ អ្នកទាំងអស់គ្នាអាចរំពឹងថានឹងឃើញទីតាំងសំខាន់ៗមួយចំនួននៅក្នុងប្រទេសកម្ពុជា រួមទាំងទីក្រុងភ្នំពេញ និងសៀមរាប (ដែលរួមមាន Angkor Wat) នៅក្នុងហ្គេមផងដែរ។
ហ្គេមនេះអនុញ្ញាតឱ្យអ្នកលេងបើកបរតាមរយៈទីក្រុងនានា និងទីតាំងដ៏ល្បីល្បាញនៅអាស៊ីអាគ្នេយ៍ រួមមាន វៀតណាម កម្ពុជា ថៃ និងម៉ាឡេស៊ី មុននឹងបញ្ចប់នៅសិង្ហបុរី។
របៀប Download
ហ្គេម Gumball 3000: World Tour គឺជាហ្គេមទូរស័ព្ទដៃ (mobile game)។ អ្នកអាចទាញយកវាតាមរយៈ៖
- សម្រាប់ Android: ចូលទៅកាន់ Google Play Store រួចស្វែងរក "Gumball 3000: World Tour"។
- សម្រាប់ iOS (iPhone/iPad): ចូលទៅកាន់ Apple App Store រួចស្វែងរក "Gumball 3000: World Tour"។
អត្ថបទដោយ៖ ងួន ឃុនណា