Google Translate ដាក់នៅចិន អត់មានអ្នកប្រើ ឥឡូវ Google រើបង្វេចចេញទៅស្រុកវិញហើយ
Makara Rin
OCTOBER 4 2022
អាជីវកម្ម 4.0
1.4 K views
1 min read

មុខងារបកប្រែភាសារបស់ Google ដែលមានឈ្មោះថា​ Google Translate ទីបំផុតត្រូវបានដកចេញពីទឹកដីនៃប្រទេសចិនហើយ ដែលវាគឺជាការដកចំណែកទីផ្សារចុងក្រោយគេរបស Google ដែលមាននៅសល់ក្នុងប្រទេសចិន។

ដោយយោងទៅតាមការចុះផ្សយរបស់ CNBC បានឱ្យដឹងថា មុខងារ​ Google Translate ដែលជ្រកក្រោមដំបូលរបស់​ក្រុមហ៊ុនមេ​ Alphabet បានដកចេញពីប្រទេសចិន​ហើយ​ព្រោះអត្រានៃអ្នកប្រើប្រាស់ទាបពេក ហើយបើទោះបីជាវាមិនដំណើរការនៅក្នុងទឹកដីចិនក៏ដោយ​ តែឥឡូវនេះវេបសាយ​ Google Translate ពេលដែលអ្នកប្រើប្រាស់ចុចទៅ វានឹងបញ្ចូនទៅកាន់កំណែទម្រង់បែង ហុងកុងម្តងពោលគឺ លែងដូចមុនទៀតហើយ។

ប្រភពដដែលក៏បានបន្តថា ក្រុមហ៊ុនយក្សអាមេរិច Alphabet មួយនេះបានធ្វើការដក​មុខងារ​ Search Engine របស់ខ្លួនចេញពីប្រទេសចិនតាំងពីឆ្នាំ2010មកម្លេះ ដោយសាតែមានភាពតឹងតែងពេក។ ចំពោះមុខងារឬសេវាកម្មផ្សេងទៀតដែលបានដកចេញពីប្រទេសចិនគឺ Google Maps និង Gmail ជាដើម។

ក្នុងនោះផងដែរបើទោះបីជា​មិនមាន Google ឬសេវាកម្មផ្សេងទៀតរបស់ Google ក៏ដោយ ប៉ុន្តែនៅតែមានដៃគូប្រកួតប្រជែងដែលចូលដែលចូលមកជំនួសដំណែងដដែលដូចជា Search Engine Baidu និងបណ្តាញសង្គមក៏ដូចជាក្រុមហ៊ុន Game ដ៏ល្បីឈ្មោះគឺ Tencent ។

លើសពីនេះទៅទៀតមិនត្រឹមតែសេវាកម្មប៉ុណ្ណោះទេ សូម្បីតែ​គ្រឿង​ Hardware ផ្សេងៗរបស់ Google ក៏មិនសូវឃើញាមានវត្តមាននៅក្នុងប្រទេសចិនដែរ ជាក់ស្តែងកាលពីខែមុនស្មាតហ្វូន Pixel របស់ Google បានលើកការផលិតទៅដាក់នៅប្រទេសវៀតណាមវិញម្តង។

ដូច្នេះសរុបមក Google Translate គឺជាសេវាកម្មចុងក្រោយគេរបស់​ Google ដែលនៅសេសសល់ក្នុងបរទេសចិនបន្ទាប់ពីសេវាកម្មផ្សេងទៀតដែលត្រូវបានបិតអស់ជាយូរឆ្នាំ។

អត្ថបទដោយ៖ រិន មករា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia