ព្រឹត្តិការណ៍ Sea Games 2023 ដែលបាននឹងកំពុងតែរៀបចំឡើងដោយប្រទេសកម្ពុជា កំពុងតែខិតកាន់តែគៀកជិតចូលមកដល់ ខណៈមនុស្សជាច្រើនទាំងក្នុងនឹងក្រៅប្រទេសហាក់រំភើប និងទន្ទឹងរង់ចាំយ៉ាងអន្ទះសាចំពោះការមកដល់នៃមហាព្រឹត្តិការណ៍ដ៏ធំមួយនេះ។ថ្ងៃនេះក្រុមការងារ Technology Cambodia នឹងធ្វើការលើកយកនូវគន្លឹះសំខាន់ចំនួន២ ក្នុងការប្រើ Google Map ដែលអាចជួយអ្នកទាំងអស់គ្នាក្នុងការធ្វើរបស់អ្នកទាំងអស់គ្នាឱ្យកាន់តែមានភាពងាយស្រួលជាងមុន ស្របពេលដែលមនុស្សដែលនឹងមានវត្តមានរបស់មនុស្សជាច្រើន នឹងមកចូលរួមនៅក្នុងព្រឹត្តិការណ៍ Sea Games ក្នុងពេលឆាប់ៗខាងមុខនេះ។ ដោយគន្លឹងទាំងពីរនោះរួមមានដូចខាងក្រោម៖
១. វិធីឆែកផ្លូវស្ទះតាម Google Map៖
- ពណ៌បៃតង បង្ហាញថាផ្លូវគ្មានការកកស្ទះ
- ពណ៌ទឹកក្រូច មានន័យថា ផ្លូវនោះមានចរាចរណ៍ច្រើនគួរសម
- ពណ៌ក្រម មានន័យថាផ្លូវនោះកំពុងស្ទះ
- ពណ៌ក្រហមដិត ឬឈាមជ្រូក មានន័យថា ផ្លូវនោះកំពុងតែកកស្ទះខ្លាំង។
២. ប្រើ Map ដោយមិនបាច់មានអ៊ីនធឺណិត៖
ប្រសិនបើអ្នកបានមកចូលរួមធ្វើដំណើរកំសាន្ដក្នុងព្រឹត្តិការណ៍ Sea Games ប៉ុន្ដែចំពេលដែលទូរសព្ទអ្នកអត់លុយហើយអត់អ៊ីនធឺណិត អ្នកអាចប្រើមុខងារនេះដើម្បីមើលផែនទីបាន។
- ជំហ៊ានទី១ ចុចបើកកម្មវិធី Google Map ហើយចុចលើរូប Profile នៅលើខាងលើឆៀងខាងស្នាំ
- ជំហ៊ានទី២ ចុចលើពាក្យ Offline Maps
- ជំហ៊ានទី៣ ចុចលើសញ្ញាគ្រីសដូចក្នុងរូបភាព
- ជំហ៊ានទី៤ កំណត់ផែនទីទៅតាមតំបន់ដែលអ្នកចង់បាន និងចុចពាក្យ Update ជាការស្រេច។