ប្រវត្តិជូរចត់ របស់ស្ថាបនិកក្រុមហ៊ុន TOYOTA ដែលតម្លៃឡានដំបូងត្រឹម ៣១$ ក្នុងមួយគ្រឿង
SOKLY - កូនផ្កាឈូក
JUNE 9 2025
ឌីជីថល
81 views
1 min read

ក្រុមហ៊ុន Toyota Motor Corporation ដែលគ្រប់គ្នាតែងហៅថាក្រុមហ៊ុន Toyota ត្រូវបានបង្កើតឡើងនៅថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ១៩៣៧ដោយលោក Kiichiro Toyoda និងមានទីស្នាក់ការនៅកណ្ដាល​ក្នុង​ទីក្រុង​ ​Toyota​ ​ខេត្ត​ ​Aichi​ ​ប្រទេស​ជប៉ុន​។ គិតមកដល់ពេលនេះ Toyotaទទួលបានភាពជោគជ័យយ៉ាងខ្លាំង និងត្រូវបានគេទទួលស្គាល់ជាយីហោរថយន្តល្បីលំដាប់ពិភពលោក។

ក៏ប៉ុន្តែបើយើងក្រឡេកទៅមើលអតីតកាលវិញ​ ទម្រាំតែអាចឈានជើងមកដល់ចំណុចនេះ ក្រុមហ៊ុន Toyota បានរងការឈឺចាប់ជាច្រើន។ ជាក់ស្តែងនៅនៅខែមេសា ឆ្នាំ ១៩៣៦ រថយន្ដដឹកអ្នកដំណើរដំបូងរបស់Toyoda ម៉ូដែល​ AA ត្រូវបានផលិតដោយជោគជ័យ ប៉ុន្តែត្រូវបានដាក់លក់ក្នុងតម្លៃត្រឹម ៣,៣៥០ យ៉េនប៉ុណ្ណោះ (ប្រហែល ៣១ដុល្លារ សម័យនោះ) ដែលតម្លៃនេះទាបជាងគេបំផុតក្នុងឧស្សាហកម្មយានយន្ត 

បន្ទាប់មកនៅឆ្នាំ ១៩៤៩ មិនត្រូវបានគេចាត់ទុកថាជាឆ្នាំជោគជ័យសម្រាប់ក្រុមហ៊ុនឡើយ។ ឆ្នាំនេះមានវិបត្តិហិរញ្ញវត្ថុនៅឯសហគ្រាសហើយកម្មករមិនអាចទទួលបានប្រាក់ខែថេរទេ កូដកម្មទ្រង់ទ្រាយធំបានចាប់ផ្តើម ប៉ុន្តែអ្វីៗក៏ត្រូវបានដោះស្រាយនិងត្រឡប់មកស្ថានភាពប្រក្រតីឡើងវិញតាមរយៈការជួយជ្រុមជ្រែងពីរដ្ឋាភិបាលជប៉ុន។ 

នៅឆ្នាំ ១៩៥២ លោក Kiichiro Toyoda ដែលជាស្ថាបនិក បានទទួលមរណភាពត្រឹមវ័យ ៥៧ឆ្នាំ ដោយបានបន្សល់ទុកនូវស្នាដៃជាច្រើននៅក្នុងក្រុមហ៊ុន និងកូនប្រុស ២នាក់ ម្នាក់ឈ្មោះ ShoichiroToyoda និងម្នាក់ទៀតឈ្មោះ Tatsuro Toyoda នៅបន្ដការងាររបស់លោកទាំងដែលពួកគេមិនទាន់បានត្រៀមខ្លួនរួចជាស្រេចនៅឡើយ ក្នុងនោះយុទ្ធសាស្ត្រអភិវឌ្ឍន៍បានផ្លាស់ប្តូរភ្លាមៗហើយមានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់នៅក្នុងការគ្រប់គ្រងរបស់ក្រុមហ៊ុន។

ខាងក្រោមនេះគឺជារឿងសម្ងាត់  ធ្វើអោយ Toyota ល្បីខ្លាំងនិងជោគជ័យដូចបច្ចុប្បន្ន

/.ចក្ខុវិស័យវែងឆ្ងាយ៖ កែវភ្នែករបស់ Toyota តែងតែសម្លឹងមើលទៅផ្លូវថ្នល់ដែលមានរថយន្តកំពុងធ្វើដំណើរ ហើយព្យាយាមស្វែងរកអ្វីដែលថ្មីក្នុងការអភិវឌ្ឈន៏សម្រាប់បច្ចេកវិទ្យាថ្មីៗសម្រាប់យានយន្តរបស់ខ្លួន។ តួយ៉ាងដូចជាបច្ចេកវិទ្យា Hybrid របស់ម៉ូដែលរថយន្ត Prius កាលពី ៨ ឆ្នាំមុនដែល Toyota បានផលិតឡើងគឺមានគំនិតអភិវឌ្ឈន៏បច្ចេកវិទ្យាខ្លាំងមែនទែនជាមួយនិងធុងហ្គាសតម្លៃថោក ធ្វើអោយ Toyota អាចលក់រថយន្ត Prius បានរាប់លានគ្រឿងក្នុងរយៈមួយខែនោះ។

/.ទំនើបកម្មផលិតផល៖ គ្រប់ម៉ូដែលផលិតផល Toyota ដែលដាក់លក់នៅលើទីផ្សារ អតិថិជនពិបាកនិងបដិសេធណាស់ ព្រោះតែគុណភាព ប្រណិតភាព និងភាពទាន់សម័យរបស់ផលិតផល Toyota ។ លើសពីនេះទៅទៀត Toyota មិនដែលស្គាល់ពាក្សថាចូលទីផ្សាយឺតពេល ឬផលិតផលមិនត្រូវចិត្តអតិថិជននោះឡើយ ពោលគឺមុននិងផលិតរថយន្តToyota តែងតែដឹងច្បាស់ពីតម្រូវការទីផ្សា និង និន្នាការនៃបច្ចេកវិទ្យាមុនរួចទៅហើយ។

/.ពេលវេលាផលិត៖ ក្រុមហ៊ុន Toyota នៅតែមានផ្នត់គំនិតសុទិដ្ឋិនិយម គឺ “អភិវឌ្ឈន៏ទៅមុខជានិច្ច” នេះក៏ប្រហែលជាក្រុមហ៊ុន Toyota មានជំនឿចិត្តថាខ្លួនជាក្រុមហ៊ុនដែលមានបច្ចេកវិទ្យាកម្រិតខ្ពស់មួយ ក្នុងចំនោមក្រុមហ៊ុនធំៗទាំងអស់ ។ អ្នកគ្រប់គ្រងក្រុមហ៊ុន Toyotaមានទស្សនៈវិស័យថា យើងមិនដែលឈឺចាប់ជាមួយក្រុមហ៊ុនផ្សេងដែលអាចផលិតរថយន្តមួយគ្រឿងក្នុងរយៈពេល ៨ នាទីនោះទេ គឺយើងខ្វល់ត្រឹមថាតើយើងអាចផលិតរថយន្តក្នុងរយៈពេល៤នាទីដោយរបៀបណា

/.ភាពសាមញ្ញ និង ផ្នត់គំនិតទូលំទូលាយ៖ ផ្នត់គំនិតរបស់ Toyota គឺមិនដែលគិតសោះឡើយថាខ្លួនជាក្រុមហ៊ុនធំជាងគេ ហើយខ្លួនមានឥទ្ធិពលទៅលើអតិថិជន ហើយមានប្រៀបលើគូប្រកួតណាមួយឡើយ គឺមានគំនិតត្រឹមថាពួកយើងអាចធ្វើបាន ជាមួយវិថីមួយផ្ទាល់ខ្លួនរបស់យើងប៉ុណ្ណោះ។ យើងតែងតែរៀនពីកំហុស របស់ក្រុមហ៊ុនដៃគូនានាដែលមានអាជីវកម្មប្រហាក់ប្រហែលយើង ក្នុងការអភិវឌ្ឈន៏ក្រុមហ៊ុន Toyotaទៅមុខប្រកបដោយជោគជ័យ

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia