ពិធីបើកការប្រកួត​​ប្រណាំងឡាន Go-Kart បែប Indoor ដំបូងបង្អស់នៅកម្ពុជា អ្នកឈ្នះអាចមានឱកាសជិះ​Helicopter មើលទីក្រុងភ្នំពេញទៀត​
Makara Rin
OCTOBER 13 2024
PR
2 mins read

កាលពីថ្ងៃទី​១២ ខែតុលា ឆ្នាំ២០២៤ កន្លងទៅនៅផ្សារទំនើប Chip Mong 271 Mega Mall បានធ្វើការរៀបចំពិធីបើកការប្រកួតប្រណាំងឡាន Go-Kart បែប Indoor ដំបូងបង្អស់នៅក្នុងប្រទេសកម្ពុជា ដែលកម្មវិធីដ៏ធំមួយនេះគឺស្ថិតក្រោមការឧបត្ថមធំដោយក្រុមហ៊ុន​ Exprez Cambodia និងសហការឧបត្ថមដោយក្រុមហ៊ុន Samsung, ធនាគារ ជីបម៉ុង, ភេសជ្ជៈប៉ូវកម្លាំង VikingZ និង សោម៉ា Cake ផងដែរ។

នៅក្នុងពីធីបើកការប្រកួតនេះគឺមានវត្តមានចូលរួមរបស់ថ្នាក់ដឹកនាំក្រុមហ៊ុន ជីបម៉ុង​ ជើងខ្លាំងប្រណាំងឡានជាច្រើនរូប Influencers ល្បីៗនៅក្នុងប្រទេសកម្ពុជា​ ក្រុមរាំ The Blink រួមទាំងភ្ញៀវកិត្តយសជាច្រើនទៀតដែលបានចូលរួមកំសាន្តនិងលេងហ្គេមយករង្វាន់ក៏ដូចមានសកម្មភាពសប្បាយៗផ្សេងៗទៀតផងដែរ។

Ds C01237

Ds C01250

Ds C01261

Ds C01167

Ds C01201

សម្រាប់ការប្រកួតប្រណាំងឡាន Go-Kart ដ៏ធំដំបូងបង្អស់នៅក្នុងប្រទេសកម្ពុជាមួយនេះគឺនឹងប្រព្រឹត្តទៅចំនួន៣ថ្ងៃ ដោយក្នុងនោះវគ្គជម្រុះធ្វើឡើងចំនួន២ថ្ងៃ គិតចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែតុលា និងវគ្គផ្តាច់ព្រ័ត្រគឺធ្វើឡើងនៅថ្ងៃទី២៧​ ខែតុលាឆ្នាំ២០២៤ខាងមុខនេះហើយ។ ចំពោះទីលាននៃការប្រណាំងគឺនឹងធ្វើឡើងនៅ Neo Go-Kart នៅក្នុងផ្សារទំនើប Chip Mong 271 Mega Mall ជាន់ទី3 ផ្ទាល់តែម្តង​។​

Ds C01314

Ds C01269

គូសបញ្ជាក់ផងដែរថាសម្រាប់ម្ចាស់ជើងឯកដែលចូលក្នុងការប្រកួតប្រណាំងឡាន Go-Kart Indoor មួយនេះនឹងទទួលបានជាមួយនឹងរង្វាន់ជាច្រើន ដោយក្នុងនោះមានរង្វាន់ជាទឹកប្រាក់ $1,800 ទទួលបានការជិះ Helicopter ដើម្បីទស្សនាទីក្រុងភ្នំពេញ ក៏ដូចជានៅមានរង្វាន់ផ្សេងៗជាច្រើនទៀត​សម្រាប់កីឡាករណាដែលអាចយកជ័យជំនះបាននៅក្នុងការប្រកួតមួយនេះ។

យ៉ាងណាមិញ ដើម្បីកុំឲ្យខកខានការទស្សនា​ការប្រកួតប្រណាំងឡាន​ដ៏ធំមួយនេះ លោកអ្នកអាចធ្វើការតាមដាននៅលើផេកផ្លូវការរបស់ Neo Game Oasis និង Neo Go-Kart បានផងដែរ។

Ds C01352

Ds C01188

Ds C01229

Ds C01222

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia