បន្ទាប់ពីដាក់ឱ្យប្រើប្រាស់អស់ជាច្រើនឆ្នាំកន្លងមក ឥឡូវនេះ Telegram ត្រៀមបញ្ចេញមុខងារ Subscription ដើម្បីផ្តល់ឱ្យអ្នកប្រើប្រាស់ដែលចង់ទទួលបានមុខងារពិសេសៗដែលអ្នកប្រើធម្មតាមិនមាន។ បើយោងតាមការចុះផ្សាយរបស់លោក Pavel Durov មុខងារ Premium Subscription អាចនឹងដាក់ឱ្យប្រើប្រាស់នៅចុងខែនេះហើយ។
យ៉ាងណាមិញបើយោងទៅតាមទិន្នន័យដែលយកចេញពី neowin បានបង្ហាញពីមុខងារពិសេសៗជាច្រើនដែលនឹងមានសម្រាប់អ្នកបង់លុយជាមួយនឹង Premium Subscription ដោយក្នុងនោះចំពោះតម្លៃដែលយើងត្រូវបង់គឺ $4.99 ក្នុងមួយខែ ។
Double Limits:
ចំពោះមុខងារនេះអ្នកនឹងទទួលបានលើនូវអ្វីដែល Telegram បានកំណត់ទៅលើអ្នកប្រើធម្មតាពោលគឺ៖- អាចដាក់ Chat ក្នុង Folder មួយចាប់ពី 100-200
- អាចបង្កើត Chat Folder បានរហូតដល់ 20
- អាចបង្កើត Channels រហូតដល់ 1000
- អាច Pin បាន 10 នឹង Pin ក្នុង Folder បានដល់ 200
- មាន Public Link សម្រាប់ Groups and Channels រហូតដល់ 20
- Favorite Sticker 10 និង 400 Gift
- ហើយថែមទាំងអាចដាក់ បានគណនីចំនួន 4 ក្នុងកម្មវិធីតែមួយ
4GB single-file upload:
អាច Upload File ផ្សេងៗម្តងបាន 4GB ចូលទៅក្នុង Telegram ពោលគឺលើអ្នកប្រើធម្មតា 2GB។
Faster Download:
ល្បឿននៃការ Download គឺឥតដែនកំណត់
Voice-to-text:
សម្រាប់មុខងារនេះគឺ អាចប្រែពីសម្លេងទៅជាអក្សរបានភ្លាមៗ
Ad-Free:
អ្នកបង់លុយនឹងមិនឃើញការផ្សាយពាណិជ្ជកម្មផ្សេងៗនៅលើ Channel ទេ
Premium Sticker:
ទទួលបានកញ្ចប់ Sticker ពិសេសៗផ្តាច់មុខតែម្តង
Advanced Management:
មាន Tool សម្រាប់កំណត់ឱ្យ Telegram Archive និង Hide សារណាដែលយើងមិនស្គាល់ប្រភពច្បាស់លាស់ដោយស្វ័យប្រវត្តិ
Profile Badge:
សម្រាប់អ្នកបង់លុយប្រើប្រាស់ នោះ Telegram នឹងផ្តល់នូវសញ្ញាមួយលើ Profile របស់យើង
ដូច្នេះសម្រាប់អ្នកបង់លុយប្រើប្រាស់ជាមួយនឹង Telegram Premium Subscription នឹងទទួលបាននូវមុខងារដែលបានរៀបរាប់ខាងលើ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ យើងនៅតែរងចាំមើលការដាក់ឱ្យប្រើប្រាស់ជាផ្លូវការថាតើមានមុខងារអ្វីពិសេសបន្ថែមទៀត។
អត្ថបទដោយ៖ រិន មករា