នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៦ ក្រុមហ៊ុន Facebook បានចេញនូវមុខងារ Content Protection ដែលជាការរឹតបណ្តឹងបន្ថែម គឺជាបច្ចេកវិទ្យាការពារកម្មសិទ្ធិបញ្ញាថ្មីមួយដែល Meta (ក្រុមហ៊ុនមេរបស់ Facebook) បានចាប់ផ្តើមដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅចុងឆ្នាំ ២០២៥ និងបន្តពង្រីកវិសាលភាពពេញលេញនៅឆ្នាំ ២០២៦ នេះ។

ដូច្នេះប្រសិនបើអ្នកដែលចូលចិត្តលួចវីដេអូគេយកទៅផុសបន្តដោយគ្មានការអនុញ្ញាតដូចជាប្រទេសវីដេអូ៖ ការទាញយកមកបង្ហោះឡើងវិញទាំងស្រុង, ការកាត់តខ្លីៗដោយយកផ្នែកណាមួយនៃវីដេអូច្បាប់ដើមមកប្រើប្រាស់, វីដេអូដែលគ្មានការច្នៃប្រឌិតបន្ថែម, ការប្រើប្រាស់សំឡេងដែលរក្សាសិទ្ធិ ជាដើម នឹងប្រឈមបញ្ហាជាមួយ Facebook ។

ប្រសិនបើម្ចាស់ដើមចាប់បានថាមានការយកវីដេអូទៅប្រើប្រាស់ដោយគ្មានការអនុញ្ញាត ភាគីអ្នកលួចចម្លងនឹងត្រូវប្រឈមមុខនឹងវិធានការមួយចំនួនដែលម្ចាស់ដើមអាចសម្រេចចិត្តធ្វើ រួមមាន៖
- ការតាមដាន (Tracking): ម្ចាស់ដើមអាចតាមដានមើលរាល់សកម្មភាព និងទិន្នន័យនៃវីដេអូដែលបានលួចចម្លងនោះ ការដែលផុសដ៏ដែលៗជាច្រើនលើកច្រើនសារក៏អាចជាករណី Spam ផងដែរ។
- ការបិទការមើលឃើញ (Blocking posts): ម្ចាស់ដើមមានសិទ្ធិធ្វើការបិទមិនឱ្យវីដេអូដែលលួចចម្លងនោះបន្តបង្ហាញនៅលើបណ្ដាញសង្គមបានទៀតឡើយ។
- ការរាយការណ៍គណនី (Reporting accounts): ម្ចាស់ដើមអាចរាយការណ៍ទៅកាន់ Facebook អំពីគណនីដែលបានលួចចម្លង ដែលនេះអាចនាំឱ្យគណនីនោះប្រឈមនឹងការជាប់កម្រិត (Restriction) នឹងអាចឈានដល់ការបិទគណនីតែម្ដង ប្រសិនបើមានការរំលោភសិទ្ធិអ្នកដទៃលើសពីពីរដង ឬច្រើនដង។

គូសញ្ជាក់ផងដែរថា មុខងារ Content Protection នេះផ្ដល់អំណាចពេញលេញដល់ម្ចាស់ដើមក្នុងការចាត់វិធានការតាមផ្លូវច្បាប់របស់ Facebook ដើម្បីការពារស្នាដៃរបស់ពួកគេ និងគាំទ្រដល់មាតិការ Original គុណភាពសម្រាប់អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក។
