បច្ចុប្បន្ន ប្រសិនបើអ្នកមិនចង់ដឹង មិនចង់ឃើញរឿងរ៉ាវដ៏ស្មុគស្មាញពីនរណាដែលជា Friend នៅក្នុង Facebook របស់យើង គឺយើងអាចធ្វើការចាកចេញឬសម្រាកពីគេមួយរយៈបានដោយមិនចាំបាច់ Block ឬក៏ Unfriend ក៏បានដែរ។
មែនទែនទៅមុខងារនេះមានយូរដែរហើសនៅលើ Facebook ដែលមានឈ្មោះថា Take A Break ដែលអនុញ្ញាតឲ្យយើងធ្វើការដកខ្លួនក៏ដូចជាសម្រាកពីអ្នកដ៏ទៃដោយលែងឃើញការផុស ការស៊ែឬ Notification ផ្សេងរបស់ Friends យើង។
- ចូលទៅកាន់ Facebook
- បន្ទាប់មកស្វែងរកឈ្មោះនរណាម្នាក់ដែលយើងចង់សម្រាកពីអ្នកនោះ
- ហើយចុចលើពាក្យ Friend រួចរើសយកពាក្យ Take a Break
បន្ទាប់មកវានឹងនាំយើងទៅកាន់ផ្ទាំងមួយទៀត ដោយក្នុងនោះវាមានមុខងារ៣ដើម្បីឲ្យជ្រើសរើស
ជម្រើសទី១
- យើងអាចរើសបានថាតើ យើងចង់ឃើញគេនៅលើ Facebook រហូតដែរឬទេ? ឬក៏កំណត់កន្លែងដើម្បីឲ្យវាបង្ហាញ និងមានមានជម្រើស Block ឬ Unfriend ចោលតែម្តង។
ដូច្នេះប្រសិនយើងចង់សម្រាកពីគេមួយរយៈលែងចង់ដឹង លែងចង់ឃើញ លែងចង់ឮអ្វីទាំងអស់គឺគ្រាន់តែចុចលើពាក្យ Limit where you see [ឈ្មោះ] Profile ជាការស្រេច។
ជម្រើសទី២
- ក្នុងជម្រើសទី២នេះគឺយើងអាចឲ្យយើងកំណត់នូវរាល់ផុសដែលចេញពីយើងទៅគឺមិនឲ្យគេឃើញលុះត្រាតែយើង Tag ឲ្យគេតែម្តង។
ជម្រើសទី៣
- សម្រាប់ជម្រើសចុងក្រោយនេះគឺ ទាក់ទងជាមួយនឹងផុសពីមុនៗ ថាតើអ្នកចង់ឲ្យវាលោតមកម្តងទៀតឬយ៉ាង ដូច្នេះវាអាស្រ័យលើយើងអ្នកកំណត់។
អត្ថបទដោយ៖ រិន មករា