Facebook update គឺជាការផ្លាស់ប្តូរ ឬការបន្ថែមមុខងារថ្មីៗរបស់ Facebook ដើម្បីបង្កើនបទពិសោធន៍របស់អ្នកប្រើប្រាស់ឲ្យកាន់តែប្រសើរ។ ពីមុនមក Facebook មានការ Update ថ្មីៗជាច្រើន ដែលសុទ្ធតែជាចំណុចពិសេសគួរឲ្យចាប់អារម្មណ៍ និងប្លែកសម្រាប់អ្នកប្រើប្រាស់។
១. វីដេអូទាំងអស់នឹងក្លាយជា Reels
នេះជាការផ្លាស់ប្តូរដ៏ធំបំផុត។ ឥឡូវនេះ រាល់វីដេអូដែលអ្នក Upload ទៅលើ Facebook មិនថាតូចឬធំ នឹងត្រូវបានចាត់ទុកជា Reels ដោយស្វ័យប្រវត្តិ។ ការផ្លាស់ប្តូរនេះគឺដើម្បីជំរុញឲ្យអ្នកបង្កើតមាតិកា (Creators) កាន់តែទទួលបានការមើលច្រើនជាងមុន ហើយវាជាការឆ្លើយតបទៅនឹងការពេញនិយមរបស់វីដេអូខ្លីៗ។
២. ការការពារសុវត្ថិភាពកាន់តែប្រសើរជាមួយ Passkeys
Facebook បានដាក់ឲ្យប្រើប្រាស់មុខងារ Passkeys ដែលអនុញ្ញាតឲ្យអ្នក Log-in ដោយមិនចាំបាច់ប្រើ Password ទៀតទេ។ អ្នកគ្រាន់តែប្រើ Fingerprint (ក្រយៅដៃ), Face ID (សម្គាល់មុខ) ឬ PIN ដែលមានស្រាប់នៅក្នុងទូរស័ព្ទរបស់អ្នកដើម្បីចូលគណនីបានភ្លាមៗ។ មុខងារនេះជួយការពារគណនីរបស់អ្នកពីការលួចចូលកាន់តែមានប្រសិទ្ធភាព។
៣. ការផ្ញើឯកសារធំៗក្នុង Messenger
ពីមុនអ្នកមិនអាចផ្ញើឯកសារធំៗក្នុង Messenger បានទេ តែឥឡូវនេះអ្នកអាចផ្ញើ Files ដែលមានទំហំរហូតដល់ 100 MB រួមមានឯកសារដូចជា PDF, Word, Excel និងរូបភាពដែលមានគុណភាពខ្ពស់បានយ៉ាងងាយស្រួល។
៤. ការផ្លាស់ប្តូររូបមន្តសម្រាប់ការរកលុយ
សម្រាប់ Creators ដែលរកលុយជាមួយ Facebook ពួកគេនឹងមានភាពងាយស្រួលជាងមុនក្នុងការរកប្រាក់តាមរយៈ Ads on Reels និង Stars។
Facebook ក៏នឹងកាត់បន្ថយការបង្ហាញខ្លឹមសារដែលចម្លងពីគេ ដើម្បីលើកទឹកចិត្តដល់អ្នកបង្កើតខ្លឹមសារដើម។ ប្រសិនបើអ្នកជា Creator ដែលខិតខំបង្កើតខ្លឹមសារប្រកបដោយគុណភាព និងជាស្នាដៃផ្ទាល់ខ្លួន ការ Update ទាំងនេះពិតជាបានបើកផ្លូវឲ្យអ្នករកលុយបានច្រើនជាងមុន។ ប៉ុន្តែបើអ្នកគ្រាន់តែយកវីដេអូពីគេមកផុសវិញ អ្នកនឹងមិនសូវទទួលបានផលចំណេញទេ។
គូសបញ្ជាក់ផងដែរថា ការ Update ទាំងនេះបង្ហាញថា Facebook កំពុងព្យាយាមបង្កើនបទពិសោធន៍របស់អ្នកប្រើប្រាស់ឲ្យកាន់តែមានសុវត្ថិភាព ងាយស្រួល និងផ្តោតសំខាន់ទៅលើការរីកចម្រើនរបស់វីដេអូខ្លីៗ។