ដំណឹងល្អ! Facebook បានលុបគណនី ២ប្រភេទនេះជាង ២០ លានអាខោន ដោយចេញច្បាប់ថ្មីការពារមាតិកាដើម
Khunna - ឃុនណា
MARCH 18 2026
ឌីជីថល
4 views
1 min read

Meta ចង់ជម្រះចោលនូវអាខោន "ក្លែងក្លាយ" ហើយចង់ឱ្យអាខោនដែល "ផុសមាតិកា AI គ្មានគុណភាព" បាត់បង់ការមើលពីអ្នកលេងហ្វេសប៊ុក ដើម្បីទុកឱកាសឱ្យអ្នកដែលផលិត "មាតិកាដើមដោយខ្លួនឯង ឬ Original Content" ទទួលបានការមើលកាន់តែច្រើនវិញ។

3cc1fe0613cac8b9e53ef5ba281e0e45

កាលពីថ្ងៃសុក្រកន្លងទៅនេះ ក្រុមហ៊ុន Meta បានប្រកាសដាក់ចេញនូវឧបករណ៍ថ្មីៗ ដើម្បីស្វែងរកការបន្លំអត្តសញ្ញាណ ព្រមទាំងធ្វើបច្ចុប្បន្នភាពគោលការណ៍ណែនាំសម្រាប់អ្នកបង្កើតមាតិកា (Creators) ដែលកំណត់ឱ្យកាន់តែច្បាស់នូវអ្វីដែល Facebook ចាត់ទុកថាជា "មាតិកាដើម (Original content)"

កាលពីឆ្នាំមុន ក្រុមហ៊ុនបានប្រកាសពីការរឹតបន្តឹងលើមាតិកាដែលជាប្រភេទ Spam និងមាតិកាមិនមែនជាច្បាប់ដើម ដូចជាការយក រូបភាព វីដេអូ ឬអត្ថបទរបស់អ្នកដទៃមកប្រើដដែលៗជាដើម។ គោលដៅគឺ៖ ដើម្បីលើកកម្ពស់មាតិកាដើមរបស់អ្នកបង្កើតមាតិកានៅលើ Feed និងជំរុញឱ្យថយចុះនូវ "សម្រាម AI" ក៏ដូចជាការបង្ហោះដែលមានគុណភាពទាបផ្សេងទៀត ដែលបាននិងកំពុងធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ Facebook

Facebook Reels Experience

បច្ចុប្បន្ន Meta បានលើកឡើងថា កិច្ចខិតខំប្រឹងប្រែងកាលពីមុនរបស់ខ្លួន បានធ្វើឱ្យចំនួនអ្នកចូលមើល និងពេលវេលានៃការទស្សនាមាតិកាដើមនៅលើ Facebook កើនឡើងប្រហែលទ្វេដង ក្នុងអំឡុងឆមាសទីពីរនៃឆ្នាំ ២០២៥ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ក្រុមហ៊ុនក៏បានបញ្ជាក់ផងដែរថា ខ្លួនសម្រេចបានវឌ្ឍនភាពក្នុងការលុបបំបាត់គណនីបន្លំអត្តសញ្ញាណ ដោយក្នុងនោះគណនីសរុបចំនួន ២០ លានត្រូវបានលុបចោលកាលពីឆ្នាំមុន និងមានការធ្លាក់ចុះ ៣៣% នៃចំនួនរបាយការណ៍បន្លំអត្តសញ្ញាណដែលផ្ដោតលើអ្នកបង្កើតមាតិកាល្បីៗ។

 02 Content Protection Tool Carousel 1 1

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia