យោងតាមការប្រកាសជាសាធរណៈរបស់ក្រុមហ៊ុនហេ្វសប៊ុកនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនប្រកាសអំពីគំនិតផ្តួចផ្តើមមួយ ដើម្បីធ្វើឱ្យ វេទិកាអ្នកប្រើប្រាស់ហ្វេសប៊ុកមានការចាប់អារម្ម៍ជាងមុន និងជួយអ្នកបង្កើតមាតិកា (Content Creator) ឱ្យលេចធ្លោជាងមុន ដោយចាប់ផ្តើមដំបូងជាមួយនឹងការបង្ក្រាបរាល់មាតិកាដែលឥតប្រយោជន៍នៅលើហ្វេសប៊ុក។ ជំនួសមកវិញ ហ្វេសប៊ុកនឹងផ្តល់អាទិភាពដល់មាតិកាពីអ្នកបង្កើតដែលចែករំលែកមាតិកាដើម (Original Content) និងអាចចូលរួមជាមួយទស្សនិកជនរបស់ពួកគេ (Fans) អាចនិយាយបានថាផ្តល់តម្លៃដល់អ្នកផលិតមាតិការដើម និងបង្រ្កាបជនដែលលួចមាតិកាគេយកទៅផុសបន្ត។
បង្ក្រាបមាតិកាឥតបានការ:
មាតិកាឥតបានការបានបន្លំធ្វើជាអ្នកបង្កើតពិតប្រាកដ។ ហ្វេសប៊ុកកំពុងបង្ក្រាបដោយកាត់បន្ថយការឈានដល់គណនីដែលចែករំលែកមាតិកាឥតបានការ។ បង្កើនការវិនិយោគបន្ថែមទៀតលើការខិតខំប្រឹងប្រែងដើម្បីលុបគណនីដែលរៀបចំការចូលរួមក្លែងបន្លំ និងក្លែងបន្លំភ្នែកអ្នកទស្សនា។ (វីដេអូម្ចាស់ដើមហ្វេសប៊ុកនឹងរុញឲ្យផ្ទុះ និងវីដេអូដែលលួចគេយកផុសបន្តហ្វេសប៊ុកនឹងកាត់បន្ថយចេញពី Feed របស់អ្នកទស្សនា)។
មាតិកាឥតប្រយោជន៍
បណ្តាញសារឥតបានការតែងតែបង្កើតគណនីរាប់រយដើម្បីចែករំលែកមាតិកាឥតបានការដូចគ្នា ដែលធ្វើឱ្យ Feed របស់អ្នកលេងហ្វេសប៊ុកមានភាពរញ៉េរញ៉ៃ។ គណនីដែលចូលរួមក្នុងសកម្មភាពនេះនឹងមិនមានសិទ្ធិសម្រាប់ការរកប្រាក់ និងអាចមានការឈានដល់គ្មានអ្នកទស្សនា។
ចំណងជើងឥតបានការ
គណនីខ្លះបង្ហោះមាតិកាជាមួយនឹងចំណងជើងវែង មិនពាក់ព័ន្ធជាមួយវីដេអូ និង hashtags ច្រើនពេក។ មាតិកាពីគណនីដែលប្រើល្បិចទាំងនេះនឹងត្រូវបានកាត់បន្ថយការចែកចាយ ហើយនឹងមិនមានសិទ្ធិសម្រាប់ការរកប្រាក់ទេ និងអាចឈានដល់ការចាប់ពីក្រុមហ៊ុនហ្វេសប៊ុក និងលែងអនុញ្ញាតឲ្យផុសផងដែរ។
មតិយោបល់
ហ្វេសប៊ុកកំពុងសាកល្បងមុខងារមួយសម្រាប់មតិយោបល់ ដូច្នេះមនុស្សអាចសម្គាល់មតិយោបល់ដែលមិនពាក់ព័ន្ធ ឬមិនសមស្របនឹងបរិយាកាសនៃការសន្ទនា។ មានន័យថាជាមតិកែលម្អ (Feedback Comment)
គូសបញ្ជាក់ផងដែរថា វិធានការនេះហ្វេសប៊ុកបានចេញដោយសារតែចង់ធានាបាននូវគុណភាពវីដេអូដែលមាននៅលើវេទិការហ្វេសប៊ុក និងលើកទឹកចិត្តដល់អ្នកផលិតមាតិកា Original ផងដែរ។
អត្ថបទដោយ៖ ងួន ឃុនណា